កម្លាំងទាហានជើងទឹក ឥណ្ឌានិងអូស្ត្រាលី បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រងទ្រាយធំ នៅតំបន់សមុទ្រ សមយុទ្ធនេះ ធ្វើឡើងនៅភាគខាងត្បូងទីក្រុង Visakhapatnam របស់ប្រទេសឥណ្ឌា ។ កម្លាំងទាហាន អាវុធធុនទំនើបៗ នាវាមុជទឹកជាដើម ក៏បានចូលរួមក្នុងសកម្មភាពសមយុទ្ធនេះដែរ ។
កម្លាំងជើងទឹកអូស្ត្រាលី និងឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដែលមានឈ្មោះហៅថា សមយុទ្ធ AUSINDEX ។ នេះជាសមយុទ្ធលើកទី៣រវាងទាហានជើងទឹកប្រទេសទាំងពីរ គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្តោតសំខាន់ទៅលើសង្គ្រាមប្រឆាំងនាវាមុជទឹកផងដែរ ។
សូមបញ្ជាក់ថា នេះជាសមយុទ្ធលើកទី៣រវាងកម្លាំងទាហានជើងទឹកប្រទេសទាំងពីរ ។ ក្នុងឆ្នាំ២០១៥ ធ្វើឡើងនៅឯ Visakhapatnam របស់ប្រទេសឥណ្ឌា, លើកទីពីរ ធ្វើឡើងនៅអូស្ត្រាលី តំបន់ Fremantle ក្នុងខែមិថុនា ឆ្នាំ២០១៧ ។
រយៈពេលកន្លងមក អូស្ត្រាលីបានបង្កើនទំនាក់ទំនងយោធាជាមួយប្រទេសជិតខាង ក្នុងនោះមាន ឥណ្ឌានិងប្រទេសមួយចំនួន ទៀត មានទាំងចិន និងអាស៊ានផងដែរ។ កន្លងមកឥណ្ឌាបានស្នើ អូស្ត្រាលី បង្កើនការធ្វើសមយុទ្ធ ជាញឹមញាបដើម្បីពង្រឹងសមត្ថភាព យោធាកាន់តែប្រសើឡើង ៕