ផ្លូវការ ! តុលាការ ចោទប្រកាន់ លោក ផែង វណ្ណៈ ២បទល្មើស តាម បណ្តឹង មេធាវី សម្តេច តេជោ , ប្រឈម ជាប់ ពន្ធនាគារ រហូត ដល់ ២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ តុលាការបានសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ចំនួន២បទល្មើស តាម បណ្តឹងមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអាចប្រឈម មុខការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញ ថ្លែងតាម បណ្ដាញសង្គម Telegram នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ២០១៩នេះថា ”ក្រោយពីបានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីបន្តចំណាត់ការតាមនីតិវិធី”។
នៅដំណាក់កាលនេះចៅក្រមស៊េីបសួរនឹង សម្រេចឃុំខ្លួន ឬ មិនឃុំ ខ្លួនលោក ផែង វណ្ណៈ ។
បទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជា អាទិ៍តាមមាត្រា ៤៩៤និង ៤៩៥នៃ ក្រម ព្រហ្មទណ្ឌ កំណត់ការ ផ្តន្ទាទោសដាក់ ពន្ធនាគារ រយៈពេល ពី៦ខែ ទៅ ២ឆ្នាំ និង ពិន័យជាប្រាក់ ពី១លាន រៀលទៅ ៤លាន រៀល ។
បទល្មើស បរិហារកេរ្តិ៍ ជាសាធារណៈតាម មាត្រា ៣០៥នៃ ក្រមព្រហ្មទណ្ឌកំណត់ ផ្តន្ទា ទោសពិន័យជាប្រាក់ពី ១សែនរៀល ទៅ ១០លានរៀល ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print