លោកឃួង ស្រេង ថា ការចាក់ដីដៃច្រាំង ទន្លេ បាសាក់តូចដើម្បីធ្វើច្រាំងទន្លេ និងផ្លូវថ្មើរជើង គោលបំណង លើកសោភណភាពរាជធានី

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ លោកឃួង ស្រេង កាលពី រាត្រីថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩បានដឹក នាំមន្រ្តី ជំនាញ និងអាជ្ញាធរដែនដី ចុះទៅពិនិត្យ មើលស្ថានភាព ជាក់ស្តែងពីការចាក់ដីទៅ ក្នុងទន្លេបាសាក់ ដែលការចាក់ដីទៅក្នុងទន្លេបាសាក់តូចនេះ ក្នុងបំណងដើម្បីអភិវឌ្ឍច្រាំងទន្លេ ឱ្យមានសោភណភាព ខណៈ ដែលទន្លេច្រាំងទន្លេខាងលើ នឹងត្រូវសាង សង់ជាផ្លូវថ្មើរជើង អមសងខាងទន្លេ និង ធ្វើអាងចម្រោះទឹកស្អុយ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នក យកព័ត៌មាន នៅទីតាំងកន្លែងចាក់ដីលុប នោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋ បាលរាជធានីភ្នំពេញ មិនមានបំណងលុប ដៃទន្លេបាសាក់ ដូចការរិះគន់ របស់អ្នក លេងបណ្តាញសង្គម Facebook និងសារ ព័ត៌មានមួយចំនួន នោះឡើយ។ ការចាក់ ដីលុបនេះ ជាការសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះទទួល រងការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអគារ ខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅសង ខាងដៃទន្លេនេះ។ ដូច្នេះដើម្បីការពារ បរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បាន សម្រេចធ្វើ អាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។

លោកអភិបាលបានសង្កត់ធ្ងន់ថា ការចាក់ដីនេះ គឺជាការសាងសង់អាង ចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់ រដ្ឋបាលរាជធានីភ្នំពេញ មិនមែនចាក់ លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពល រដ្ឋកុំយល់ច្រឡំ។ ចំពោះការចាក់ដីលុប នេះ នៅពេលដែលការដ្ឋានសាងសង់ ស្ថាបនាអាងចម្រោះទឹកសម្អុយរួចរាល់ នោះ នឹងកាយដី ដែលបានចាក់ចេញវិញ ហើយគម្រោងនេះ ក៏មានសង់ច្រាំងទន្ល េទប់ដីនិងសង់ផ្លូវថ្មើរជើង ចាប់ពីកោះពេជ្រ រហូតដល់ស្ពានក្បាលថ្នាល់ ដើម្បីលើក កម្ពស់សោភណភាព ទីក្រុងភ្នំពេញ ដែល មានអគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេ។

លោកអភិបាល បានបញ្ជាក់យ៉ាងដូច្នេះ ថា ប៉ុន្មានថ្ងៃនេះមានព័ត៌មានបានចុះ ផ្សាយថា សាលារាជធានីភ្នំពេញបាន បណ្តោយឲ្យគេចាក់ដី លុបដៃទន្លេបាសាក់ អ៊ីចឹងទេថ្ងៃនេះ ខ្ញុំមើលឃើញថាព័ត៌មាន នៅតែមិនថមថយ លើចំណុចបញ្ហានៃការ ចោទប្រកាន់នេះ ដោយយើងពិនិត្យមើល ជាក់ស្ដែង ការចាក់ដីលើដៃទន្លេ មិនមែន ចាក់ដី លុបដៃទន្លេបាសាក់ ទេ គឺជាការ រៀបចំអនុវត្តទៅតាមគម្រោង ដែល សាលារាជធានីភ្នំពេញបានសិក្សា។ ជា មួយគ្នានេះដែរ យើងនឹងធ្វើច្រាំង នៃដៃ ទន្លេនេះឲ្យមានសោភណភាព ហើយ ទីតាំងនេះសុទ្ធតែមានអគារខ្ពស់ៗ ។

ចំណែកអ្នកដែលមករស់នៅទីនេះ ជា អ្នករស់នៅប្រកបដោយការអភិវឌ្ឍ និងស៊ីវីល័យ ហើយបើយើងទុកច្រាំង ដៃទន្លេនេះទៅតាមធម្មជាតិ វាមិនបាន ស្អាតបាតនោះ គឺជាការងារមួយ ដែលរាជ ធានីភ្នំពេញ ត្រូវតែរៀបចំកិច្ចការងារ គឺ ស្ដារ និងរៀបចំដៃទន្លេនេះ ប្រកបដោយ សោភណភាព ឲ្យស្របគ្នាទាំងខាងកោះ ពេជ្រ ជាអ្នកធ្វើ និងខាងយើងអ្នកធ្វើដែរ។ ប៉ុន្តែមានបងប្អូនអ្នកលេង ហ្វេសប៊ុក និង អ្នកសារព័ត៌មានមួយចំនួនយល់ច្រឡំថា ការចាក់លុបដៃទន្លេនេះ ហើយក៏សូម ជម្រាប អ្នកសារព័ត៌មានទាំងនេះ យើងអត់ មានបំណងណាមួយ លុបដៃទន្លេទេ ។ កិច្ចការងារនេះ យើងនឹងធ្វើ និងរៀបចំតាម គំរូប្លង់របស់យើងឲ្យស្របនឹងខាងកោះ ពេជ្រ ដែលធ្វើរួចហើយ។

សូមជម្រាបបងប្អូន អ្នកសារព័ត៌មានថា បើយើងមានបំណងលុប យើងមិនចាំបាច់ធ្វើអាងចម្រោះទឹកស្អាតនោះទេ នៅចំណុច ក្បាលស្ពាននាគ ហើយកំពុងតែហ៊ុមព័ទ្ធ ការដ្ឋាន ដើម្បីធ្វើអាងចម្រោះច្រោះទឹក ឱ្យស្អាត ហើយនឹងបង្ហូរចូលទន្លេ ដើម្បី រក្សាបរិស្ថាន ថែទាំបរិស្ថាន កុំឲ្យល្អក់ កុំឱ្យ មានកករ នាំឱ្យប៉ះពាល់ដល់បរិស្ថាន និង ដល់ជីវិត បងប្អូនរស់នៅ។ ជំហានទី១ យើងធ្វើអាងចម្រោះ ជំហានទី ២ យើងធ្វើ ច្រាំងទន្លេ ដូច្នេះយើងអត់មានបំណងណា មួយ ដើម្បីលុបដៃទន្លេនេះទេ។

លោកបានបន្តថាក្រោយពីធ្វើច្រាំង ទន្លេហើយ យើងនឹងធ្វើផ្លូវថ្មើរជើងបន្ថែមទៀតចាប់ពីចំណុចនេះ រហូតដល់ស្ពាន ក្បាលថ្នល់ ដែលជាគម្រោងយើង សិក្សា រួចហើយ។ ខ្ញុំក៏ចង់ផ្ញើសារ ទៅអ្នកលេង ហ្វេសប៊ុក ក៏ដូចអ្នកសារព័ត៌មានមួយចំនួន បើសិនជាមានបញ្ហាអ្វី ដែលទាក់ទងនឹងរដ្ឋបាលរាជធានីភ្នំពេញ សូមទាក់ទងទៅអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ឬក៏ទាក់ ទងមកខ្ញុំផ្ទាល់ ដើម្បីសុំការបំភ្លឺថា តើយើង រៀបចំគម្រោងធ្វើអ្វី ឬក៏យើងមានបំណង ធ្វើអ្វី។តាមពិតទៅ រដ្ឋបាលរាជធានីភ្នំពេញ ចាប់តាំងពីខ្ញុំ ឡើងកាន់តំណែងជា អភិបាលមក គឺយើងមានតែការស្ដារ ប្រឡាយ ថែទាំប្រឡាយ ជាពិសេសការ ស្ដារ និងបុកច្រាំង ចាក់ស៊ីផាយ ជាដើម។

ដោយសារយើងសង្កេតឃើញថា នា ឆ្នាំកន្លងមក ក្នុងតំបន់នេះ មានទឹកកខ្វក់ ហូរមក ដែលហូរមកពីទីលំនៅជិតខាង ធ្វើឲ្យទីតាំងនេះ ទឹកស្អុយ ឡើងទៅជា ប្រឡាយ ហើយក្លិនទឹកនៅទីនេះ ក៏សឹងតែដូចទឹកប្រឡាយបឹងត្របែកទៅហើយ ។ អ៊ីចឹងបានជាយើង ធ្វើរៀបចំធ្វើអាងចម្រោះ និងរៀបចំដៃទន្លេនេះ ដើម្បីរក្សាសោ ភណភាព រក្សាបាននូវការបង្ហូរទឹក ហើយ រក្សាឲ្យបាននូវបរិស្ថាន ដែលនេះជាចំណុច សំខាន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ គិតខំប្រឹងប្រែង ។

បើយោងតាមសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាប ជូន ដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះ មានព័ត៌មាន មួយចំនួនបានផ្សព្វ ផ្សាយអំពីការចាក់ដី ចូលក្នុងដៃទន្លេបាសាក់ (ទន្លេតូច) ស្ថិត នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដើម្បីកុំឲ្យបងប្អូន ប្រជា ពលរដ្ឋទូទៅភ័ន្តច្រឡំ រដ្ឋបាលរាជធានី ភ្នំពេញ សូមគូសបញ្ជាក់ជូនថា ការចាក់ បំពេញដីនេះ ក្នុងបំណងកែលម្អច្រាំងដៃ ទន្លេបាសាក់ឲ្យច្រាំងខាងលិច ស្របនឹង ច្រាំងខាងកើត ដើម្បីធានាបាននូវសោ ភណភាពល្អ ឈានទៅកែប្រែផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ដល់គល់ ស្ពានព្រះមុនីវង្ស ហៅស្ពានច្បារអំពៅ ដូច មានគំនូសប្លង់ភ្ជាប់មកជាមួយ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print