ផ្ទះឈើលើថ្មក្រោម១ខ្នង ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ខណៈម្ចាស់មិននៅ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះ១ខ្នងដែលធ្វេីឡេីងដោយឈេីលេីថ្មក្រោមត្រូវបានអគ្គីភ័យឆាបឆេះបណ្ដាលឲ្យរងការខូចខាតទាំង​ស្រុងក្នុងខណៈពេលដែលម្ចាស់មិននៅនិងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ៤២ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរងគ្រោះខាងលើនោះមានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រសាងសង់ពីឈើលើថ្មក្រោមនិងប្រក់ក្បឿងរ ដែលជាកម្មសិទ្ធិរបស់ស្រ្តីឈ្មោះម៉ន ម៉ុន អាយុជាង៣០ឆ្នាំមុខរបរលក់ដូរឥវាន់ចាបហួយ និងប្ដីឈ្មោះផង់សារឿន អាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរ ។
នៅមុនពេលកើតហេតុបុរសជាប្ដីបានទៅធ្វើការរោងចក្រកសត់ដេរ ចំណែកប្រពន្ធបានចេញទៅផ្សារដើម្បីទិញឥវាន់យកមកលក់ ដោយបានទុកឲ្យឪពុកម្ដាយនៅចាំផ្ទះប៉ុន្តែខណៈនោះឪពុកម្ដាយរបស់ពួកគាត់មិនបានស្ថិតនៅក្នុងផ្ទះឡើយ គឺពួកគាត់ទាំង២នាក់ជាប់រវល់នៅក្នុងតូបលក់ដូរខាងមុខ ។
ប្រភពដដែលបសនបន្តថា លុះក្រោយមកស្រាប់តែមានភ្លើងឆាបឆេះផ្ទះផ្នែកខាងក្រោយ ប៉ុន្តែខណៈនោះពួកគាត់មិនបានដឹងឡើយ រហូតដល់មានការឆាបឆេះខ្លាំងពេញបន្ទុកទៅហើយមានផ្សែងហុយខ្លាំង ត្រូវបានអ្នកជិតខាងនិងអ្នកដំណើរតាមផ្លូវឃើញស្រែកប្រាប់ទើបពួកគាត់ដឹង និងមានការភ្ញាក់ផ្អើលហើយអ្នកភូមិបាននាំគ្នាជួយពន្លត់ដែរតែមិនឈ្នះ ភ្លើងក៏លេបត្របាក់ផ្ទះនោះទាំងស្រុងតែម្ដង។តាមការសន្និដ្ឋានអាចបណ្ដាលមកពីទុស្សេចរន្តអគ្គី​សនីមុនពេលដែលដាច់ភ្លើងមកម្ល៉េះដោយវាបានឆេះខ្សែភ្លើងនិងរាលដល់ឈើផ្ទះបន្តិចម្ដងៗ ប៉ុន្តែដោយសារ​តែម្ចាស់មិនដឹង ទើបបង្កជាការឆាបឆេះខ្លាំងឡើងៗរហូតឆេះអស់ទាំងស្រុង។
ខណៈនោះដែររថយន្តពន្លត់អគ្គីភ័យដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ២គ្រឿងបានចេញទៅអន្តរា​គមន៍ភ្លាមៗដែរប៉ុន្តែដោយសារតែឆ្ងាយផងនិងកកស្ទះចរាចរផងទើបមិនអាចចេញទៅទាន់ឡើយគឺទៅដល់បានត្រឹមតែបាញពន្លត់រងើកភ្លើងដែលនៅសេសសល់ប៉ុណ្ណោះ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print