ភ្នំពេញ៖ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃសៅរ៍ម្សិលមិញបានសរសេរលើហ្វេស ប៊ុករបស់សម្ដេចដោយបានអំពាវនាវឱ្យយុវជនចូលរួមក្នុងសកម្មភាពកីឡាដើម្បីសុខភាព ។
ក្នុងនោះសម្ដេតេជោក៏បាន លើកបង្ហាញរូបថតពីសកម្មភាពលេង កីឡាដែលសម្ដេចបានលេងកាលពីអតីត កាលគឺបាល់ទះ បាល់ទាត់ វាយប៊ូល និងបច្ចុប្បន្នសម្ដេច ហ៊ុន សែន បានប្ដូរ មកលេងកីឡាវាយកូនគោលចាប់តាំងពីឆ្នាំ២០០០ផងដែរ ៕
សម្ដេចតេជោ បានសរសេរលើហ្វេស ប៊ុកព្រមទាំងបង្ហាញរូបថតពីអតីតកាលផងដែរនោះថា“នេះជាប្រភេទកីឡា ដែលខ្ញុំធ្លាប់លេងតាំងពីក្រោយរំដោះ ចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ ។ បាល់ ទះបាល់ទាត់វាយប៊ូលក្នុងទសវត្សរ៍ ១៩៨០-១៩៩០ ។ ចាប់ពីឆ្នាំ២០០០មក ខ្ញុំប្ដូរមកលេងកីឡាវាយកូនគោលដែលជាកីឡាស្របនិងកម្លាំងរបស់យើង។ គ្រប់កីឡាដែលយើងធ្លាប់លេងទោះមានចំណុចបច្ចេកទេសខុសគ្នាតែមានចំណុច រួមដូចគ្នាគឺ សុខភាព មិត្ដភាពនិង ស្មារតីសហការ” ។
សម្ដេចតេជោក៏បានអំពាវនាវដល់យុវជនថា “សូមក្មួយៗយុវជនចូលរួម ក្នុងសកម្មភាពកីឡា ។ សូមប្រជាពល រដ្ឋចូលរួមហាត់ប្រាណដើម្បីសុខភាព ៕
ដោយ៖ ប្រាថ្នា