ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចែករំលែកនូវបទពិសោធន៍ដ៏ជោគជ័យរបស់ខ្លួនដល់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានដែលកម្ពុជាសម្រេចបានក្រោយពីការឆ្លងកាត់សម័យសង្គ្រាមជាង២ទស វត្សរហូតដល់មានការកសាងប្រទេសឱ្យ មានការអភិវឌ្ឍរហូតមកដល់ពេល បច្ចុប្បន្ន ។
ក្នុងជំនួបទ្វេភាគីជាមួយលោក មៀន រ៉ាហ្សា រ៉ាប់បានី (MIAN Raza Rabbani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថានកាលពីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ សម្ដេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភាបានលើកឡើងថាក្នុងដំណាក់កាលសង្គ្រាមស៊ីវិលកម្ពុជាបានធ្លាក់ក្នុងភាព ខ្ទេចខ្ទាំហើយប្រជាជនក៏បានរងទុក្ខវេទនា និងបាត់បង់ជីវិតអស់ជាច្រើនលាននាក់ ហើយក្នុងមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានសុខសន្ដិភាព មានការឯក ភាពជាតិនិងស្ថិរភាពនយោបាយល្អដែល អនុញ្ញាតឱ្យកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍសង្គមជាតិឱ្យមានការអភិ វឌ្ឍបានដូចសព្វថ្ងៃនេះ ។
សម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ ទៀតថា សភាកម្ពុជាគាំទ្ររាល់កិច្ចសហ ប្រតិបត្ដិការរវាងប្រទេសកម្ពុជានឹងប៉ាគីស្ថានក្នុងការស្វែងរកសន្ដិភាពទាំងក្នុង ក្របខ័ណ្ឌទ្វេភាគីតំបន់និងសាកលលោក ដើម្បីជាប្រយោជន៍ដល់ប្រជាជននិង ប្រទេសទាំង២ ។
ជាការឆ្លើយតបលោក MIAN Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានអរគុណចំពោះការចែករំលែកបទ ពិសោធន៍របស់សម្ដេចប្រធានរដ្ឋសភា។លោកមានប្រសាសន៍បន្ដថា តាមរយៈ បទពិសោធន៍និងការដឹកនាំរបស់សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ដែល ជាប្រធានសភាតំបន់អាស៊ីនឹងនាំមកនូវការជំរុញសន្ដិភាព ការផ្សះផ្សា និងការ សន្ទនានៅក្នុងតំបន់អាស៊ី ។
លោកសូមសម្ដែងការគាំទ្រដល់ កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាតតំបន់អាស៊ីលើកទី៨ ឆ្នាំ២០១៥ និងលើកទី៩ នៅឆ្នាំ២០១៦ ប្រកបដោយជោគជ័យ ៕
ដោយ៖ សហការី