ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ រដ្ឋមន្ដ្រីក្រសួងការពារប្រទេសសាធារណ រដ្ឋសង្គមនិយមវៀតណាមគណៈប្រតិភូ ក្រសួងការពារជាតិដឹកនាំដោយលោក នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិនៃ ព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូ អញ្ជើញទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៥ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ ប្រទេសវៀតណាមនាចុងឆ្នាំនេះលោក នាយឧត្ដមសេនីយ៍ ទៀ បាញ់ គ្រោងជួប ប្រជុំទ្វេភាគីនិងចុះហត្ថលេខាជាមួយ សមភាគីវៀតណាមលើផែនការកិច្ចសហប្រតិបត្ដិការឆ្នាំ២០១៦រវាងក្រសួងការពារជាតិប្រទេសទាំង២ ។
បន្ទាប់មកលោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរនឹង ទស្សនកិច្ចកងវរសេនាតូចរថពាសដែក លេខ៤៧បញ្ជាការដ្ឋានរដ្ឋធានីហាណូយ ព្រមទាំងអញ្ជើញសាកសួរសុខទុក្ខកម្ម សិក្សាការីកងយោធពលខេមរភូមិន្ទ ដែលកំពុងសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ។
អញ្ជើញជូនដំណើរគណៈប្រតិភូនៅ ចំណតអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥មាន ថ្នាក់ដឹកនាំក្រសួងការពារជាតិ បញ្ជាការ ដ្ឋានកងទ័ពជើងគោក ជើងទឹក ជើង អាកាសជាច្រើនរូបទៀត ៕
ដោយ៖ សុខដុម