​បើ​ចង់​លេងល្បែង​បញ្ជល់មាន់​មាន​សុវត្ថិភាព​សូម​អញ្ជើញ​ទៅ​លេង​នៅ​ភូមិ​ពាម​ឯក

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ នៅ​ភូមិ​ពាម​ឯក​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្ដបាត់ដំបង​ កំពុង​ពេញ​និយម​លេងល្បែង​បញ្ជល់មាន់​ដាក់​លុយ​ក្នុង​សង្វៀន​នា​ម្លប់ឈើ​មួយ​ កន្លែង​ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​ ស្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​មិន​ ខ្លាច​សមត្ថកិច្ច​ទៅ​បង្ក្រាប​ឡើយ​ ព្រោះ​ ពួក​គេ​អះអាង​ថា​បាន​បង់លុយ​ជូន​អាជ្ញាធរ​ដែនដី​រួច​ហើយ​ ។​

​បុរស​ម្នាក់​រស់នៅ​ភូមិ​ខាងលើ​បានឱ្យ​ដឹង​ថា​ សង្វៀន​នេះ​ទើបតែ​បើក​ដំណើរការ​ បាន​រយៈពេល​ជាង​កន្លះ​ខែ​តែ​ប៉ុណ្ណោះ​ ប្រហែលជា​គេ​មិន​ទាន់​ស្គាល់​ទេ​មើលទៅ​ ប៉ុន្ដែ​ទោះបី​តិច​ឬ​ច្រើន​ក្ដី​ឱ្យ​តែ​ដល់​ថ្ងៃ​ ណាត់គ្នា​គឺ​ត្រូវ​តែ​បញ្ជល់​ដើម្បី​កុំឱ្យ​អ្នក​ ដែល​ចង់​មក​ភ្នាល់​ខកបំណង​ ។​ ប៉ុន្ដែ​ បុរស​នេះ​មិន​ហ៊ាន​ប្រាប់​ថា​ ម្ចាស់​សង្វៀន​ បញ្ជល់មាន់​នេះ​ឈ្មោះ​អ្វី​ហើយ​មាន​នាទី​ជា​អ្វី​នោះ​ទេ​ ។​

​នៅ​ក្នុង​សង្វៀន​បញ្ជល់មាន់​មួយ​នេះ​ គេ​ឃើញ​មាន​មាន់​ជល់​មិន​តិច​ជាង​១០​ក្បាល​នោះ​ទេ​ដោយ​ខ្លះ​នៅ​ក្នុង​ស៊ុម​ឯ​ខ្លះ​ ទៀត​គេ​កាន់​ជន្ល​មាន់​ដាក់​គ្នា​មុន​នឹង​បញ្ជល់​ ភ្នាល់​ដាក់​លុយរាប់​រយ​រាប់​ពាន់​ដុល្លារ​ នោះ​ ។​ អ្វី​ដែល​ចម្លែក​នោះ​គឺ​ម្ចាស់​សង្វៀន​ បាន​និយាយ​បែប​ចំអក​ដាក់​អ្នកកាសែត​ថា​ ចង់​ថត​អី​ក៏​ថត​ទៅ​ ព្រោះ​ទី​នេះ​បាន​ បង់លុយ​ទៅ​ឱ្យ​មេ​ប៉ុស្ដិ៍​ព្រមទាំង​សមត្ថ​ កិច្ច​ផ្សេងៗ​ទៀត​រួច​អស់ហើយ​ដូច្នេះ​វា​ គ្មាន​អ្វី​ដែល​ត្រូវ​ឱ្យ​ភ័យ​ខ្លាច​ទៀត​ទេ​ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក​ វិ​ន​ វឿ​ត​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ពាម​ឯក​ បាន​បដិសេធ​ថា​ លោក​មិន​បាន​យក​លុយ​ ពី​កន្លែង​សង្វៀន​បញ្ជល់មាន់​នោះ​ទេ​តែ​ បើ​មាន​មែន​លោក​នឹង​សាកសួរ​ទៅ​មន្ដ្រី​ ក្រោម​ឱវាទ​ឱ្យ​ដឹង​ថា​ តើ​បុគ្គល​ណាមួយ​ ហ៊ាន​ទៅ​ដាក់​ខែ​យក​លុយ​ល្បែង​បញ្ជល់មាន់​មួយ​នេះ​?​

​ប្រសិនបើ​ដូច​ការ​អះអាង​របស់​លោក​ នាយ​ប៉ុស្ដិ៍​ពាម​ឯក​នេះ​មែន​គេ​នឹង​ចាំ​ មើល​ថា​ តើ​លោក​អធិការ​នគរបាល​ ស្រុក​ឯក​ភ្នំ​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ ថ្មី​ហ៊ាន​បង្ក្រាប​ដែរ​ឬទេ​ ខណៈ​ប្រជា​ពល​ រដ្ឋ​ចង់បាន​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ជា​ ពិសេស​គ្មាន​ល្បែងស៊ីសង​និង​គ្រឿង​ ញៀន​នោះ​?​ ៕​

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print