ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅវិទ្យាស្ថានវិទ្យាសាស្ដ្រ សុខាភិបាលកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) មានរៀបចំពិធីប្រកាសតែង តាំងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន សាធារណៈវ.វ.សសម្រាប់អាណត្ដិទី៣ (២០១៥-២០១៨) នឹងតែងតាំងនាយក វិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាលខ.ភ.ម ឋិតក្រោមវត្ដមានលោកនាយឧត្ដមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួង ការពារជាតិ ព្រមទាំងមានការចូលរួម ពីបណ្ដាស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ។
លោកឧត្ដមសេនីយ៍ឯកវេជ្ជបណ្ឌិត លន់ សុខុន នាយកវិទ្យាស្ថាន ខ.ភ.ម បានឱ្យដឹងថា ជួសមុខឱ្យថ្នាក់ដឹកនាំ វ.វ.ស ដែលផ្ដើមចេញពីមជ្ឈមណ្ឌលសិក្សាពេទ្យ យោធាមជ្ឈិម ក្រោយឆ្នាំ១៩៧៩មាន ភារកិច្ចបណ្ដុះបណ្ដាលគ្រូពេទ្យមធ្យម ឱសថមធ្យមយោធាបម្រើការងារ សង្គ្រោះព្យាបាលកងទ័ពនៅសមរភូមិ ទប់ស្កាត់ការវិលត្រឡប់របបប្រល័យ ពូជសាសន៍ ។
ក្នុងចក្ខុវិស័យនេះ ដើម្បីលើកកម្ពស់ សមាសភាព គុណភាព គុណធម៌របស់ គ្រូពេទ្យយោធាកម្ពុជាចូលក្នុងសមាហរណ កម្មអាស៊ាន និងដោយបានការគាំទ្រពី សម្ដេចតេជោ សែន នាយករដ្ឋមន្ដ្រី ព្រះរាជាណាចក្រកម្ពុជាតាមសំណើរបស់ លោកនាយឧត្ដមសេនីយ៍ឧបនាយករដ្ឋ មន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ វ.វ.ស ពីអង្គភាពថ្មី ទី-១ របស់ក្រសួងការពារ ជាតិ ក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋ បាលមានឋានៈស្មើអគ្គនាយក បច្ចុប្បន្ន វ.វ.ស មានមហាវិទ្យាល័យ៤ចំណុះ និង មន្ទីរពេទ្យរបស់វិទ្យាស្ថានសម្រាប់និស្សិត ធ្វើកម្មសិក្សា ។ ឆ្នាំ២០១៤-២០១៤ មានសិស្សសរុប២៣៣២នាក់ ក្នុងនោះ និស្សិតយោធាសិក្សាឥតបង់ថ្លៃ១០២០ នាក់ និស្សិតស៊ីវិលបង់ថ្លៃ១៣១២នាក់ ។
ចំណុចល្អមួយទៀតសម្រាប់ធានា គុណភាពសិក្សារបស់និស្សិតពេទ្យវ.វ.ស មានមន្ទីរពេទ្យព្រះកេតុមាលាចំណុះ ក្រសួងបច្ចុប្បន្នមានការរីកចម្រើនទាំង ឧបករណ៍សម្ភារទំនើបៗ មានសមត្ថភាព គ្រប់គ្រាន់ ជាបង្អែកសម្រាប់និស្សិតធ្វើ កម្មសិក្សា ។
ក្នុងឱកាសនោះដែរ លោកនាយឧត្ដម សេនីយ៍ ឃុន វុធ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមប្រឹក្សា ភិបាលវ.វ.សអាណត្ដិទី២ ក៏បានប្រគល់ សៀវភៅ ឯកសារការងារ ក្រុមប្រឹក្សា ភិបាលជូនលោកឧត្ដមសេនីយ៍ឯកវេជ្ជ បណ្ឌិតលន់សុខុនដែលត្រូវផ្លាស់ប្ដូរជា ទីប្រឹក្សាក្រសួងការពារជាតិនិងជាប្រធាន ក្រុម ប្រឹក្សាភិបាលវ.វ.សអាណត្ដិទី៣ ។ បន្ទាប់មកលោកឧត្ដមសេនីយ៍ឯកវេជ្ជបណ្ឌិត លន់ សុខុន ក៏បានប្រគល់ត្រា សិទ្ធិជូនលោកឧត្ដមសេនីយ៍ទោវេជ្ជ បណ្ឌិត នឹម មាលា ជានាយកវិទ្យាស្ថាន វិទ្យាសាស្ដ្រសុខាភិបាល ខ.ភ.ម ។
ថ្លែងទៅកាន់លោកឧត្ដមសេនីយ៍ វេជ្ជបណ្ឌិតទាំង២រូបដែរមានការតែង តាំងមុខតំណែង តួនាទីថ្មី និងស្ថាប័ន ពាក់ព័ន្ធនាឱកាសនោះ លោកឧត្ដម សេនីយ៍ ចាយ សាំងយុន បានកោត សរសើរចំពោះវ.វ.ស ដែលខិតខំប្រឹង ប្រែងជម្នះឧបសគ្គសព្វបែបយ៉ាងក្នុង ពេលកន្លងមកប្រកបដោយស្មារតីពុះ ពារសម្រេចសមិទ្ធផលថ្មីៗយ៉ាងត្រចះ ត្រចង់នាពេលនេះជាឧទាហរណ៍ស្រាប់ ។ ខ្ញុំសង្ឃឹមថា ដោយមានរចនាសម្ព័ន្ធដឹក នាំថ្មីដ៏ល្អរបស់អស់លោក លោកស្រី វ.វ.ស នឹងមានការរីកចម្រើនសម្រាប់ ខ.ភ.ម និងមាតុភូមិដ៏បវរនៃយើង ៕
ដោយ៖ សុខដុម