លោក ឃួង ស្រេង ចុះពិនិត្យសេវាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមបណ្ដាខេត្ដនានា តាមរថយន្ដក្រុងឥតគិថ្លៃនៅទីលានប្រជាធិបតេយ្យឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សាលា រាជធានីភ្នំពេញ បានចាប់ផ្តើមបញ្ចេញរថយន្ដក្រុងចំនួន១២០គ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយឥតគិតថ្លៃហើយ។ ប្រជាពលរដ្ឋដែលអាចជិះរថយន្តដោយឥតគិតថ្លៃនេះ រួមមានប្រជាពល រដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១,២, ៣, ៤, ៥ និងលេខ៦ ដែលមានចំណតរថយន្ដក្រុង បានកំណត់រួចហើយនោះ ។

នៅព្រឹកនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃពីសំណាក់បងប្អូនប្រជាពលរដ្ឋផងដែរ នៅទីលានប្រជាធិបតេយ្យ ស្ថិតនៅផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ។ លោកអភិបាលបានជូនពរឲ្យប្រជាពលរដ្ឋធ្វើដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយសេចក្តីសុខសុវត្ថិភាព តាមផ្លូវ គ្រប់គ្នាៗ ។

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈសរុបប្រមាណ ១២០ គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។ ការដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនេះ ធ្វើឡើងមុនចូលឆ្នាំពីរថ្ងៃ គឺថ្ងៃទី១២ និង១៣ ហើយក្រោយ ពេលចូលឆ្នាំពីរថ្ងៃទៀត គឺថ្ងៃទី១៧ និង១៩។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ៖ ការ សម្រេចដាក់រថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់បន្ថយការចំណាយប្រាក់របស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ខណៈដែលក្រុមហ៊ុនដឹកអ្នកដំណើរឆ្លៀតឱកាសដំឡើងថ្លៃក្នុងរដូវនេះ។ បងប្អូនប្រជាពលរដ្ឋអាចឡើងរថយន្តក្រុងសាធារណៈនៅតាមទីតាំងដូចខាងក្រោមនេះ៖

* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។

* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ * ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មីឬស្សីកែវ) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

* ផ្លូវជាតិ លេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print