ស្លាប់​៣០នាក់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ត្រឹម​រយៈពេល​២ថ្ងៃ​នៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​

ចែករំលែក៖

ភ្នំពេញ​៖គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៣០នាក់​និង​របួស​ធ្ងន់​ស្រាល​ចំនួន​៨៩នាក់​ រយៈពេល​២ថ្ងៃ​ប៉ុណ្ណោះ​ គិត​ត្រឹម​ថ្ងៃ​ទី​១៤​ និង​ ថ្ងៃ​ទី​១៥​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ ​។ នេះ​បេី​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មាន​ដូចជា​ល្មេីស​ល្បឿន​ មិន​គោរព​សិទ្ធិ​អាទិភាព​ បេីក​វ៉ា​ជែង​ និង​ បេីកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​ ។

សូម​ប្រុងប្រយ័ត្ន​គ្រប់​ពេលវេលា​ ដេីម្បី​អាយុ​ជីវិត​ខ្លួន​ឯង​និង​អ្នក​ដទៃ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print