ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានឆក់យកជីវិតមនុស្សចំនួន៣០នាក់និងរបួសធ្ងន់ស្រាលចំនួន៨៩នាក់ រយៈពេល២ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៤ និង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នេះ ។ នេះបេីយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ច បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ មានដូចជាល្មេីសល្បឿន មិនគោរពសិទ្ធិអាទិភាព បេីកវ៉ាជែង និង បេីកបរក្នុងស្ថានភាពស្រវឹងជាដើម ។
សូមប្រុងប្រយ័ត្នគ្រប់ពេលវេលា ដេីម្បីអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ៕ចេស្តា
...