ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដឹកនាំគ្រឿងចក្រចុះធ្វើការជួសជុលតួទំនប់ក្បាលប្រឡាយលេខ១ ស្ថិតក្នុងឃុំខ្នាចរមាស

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ បានដឹកនាំគ្រឿងចក្រចុះធ្វើការជួសជុលតួទំនប់ក្បាលប្រឡាយលេខ១ ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ 

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ទំនប់ក្បាលប្រឡាយលេខ១ គឺជាទំនប់សម្រាប់បែងចែកទឹកពីប្រឡាយមេបវេល មកកាន់ប្រឡាយរងចំនួន ០២ ខ្សែ គឺប្រឡាយព្រៃសង្ហា និងប្រឡាយកោះរាម សម្រាប់បម្រើឱ្យការងារស្រោចស្រពលើផ្ទៃដីដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ចំនួន ១.០៧៦ ហិកតា ក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ តួទំនប់ក្បាលប្រឡាយលេខ១ ត្រូវបានទឹកហូរច្រោះដាច់ប្រវែងជាង ១០០ម៉ែត្រ ជាហេតុធ្វើឱ្យយើងមិនអាចនាំទឹកពីប្រឡាយមេបវេលមកកាន់តំបន់នេះបានឡើយ ដែលទាមទារឱ្យយើងធ្វើការជួសជុលឡើងវិញជាបន្ទាន់ ។

លោក ឡុង ផលគុណ បន្តថា ការងារជួសជុលតួទំនប់នេះ គឺក្រុមការងារមន្ទីររបស់លោក ប្រើប្រាស់បរិមាណដី ប្រមាណ ៤.៥០០ ម៉ែត្រត្រីគុណ ចាក់បំពេញកន្លែងដែលទឹកច្រោះដាច់ និងគ្រឿងចក្រដើម្បីកិនបង្ហាប់ ។ លោកបន្តថា ការងារនេះគ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៥ នេះហើយ ៕

...


ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print