តារាសម្តែង ស្រមោចខ្មៅ ចោទតៃកុងឡាន«ក្រុមហ៊ុនកាប់ពីតូល»ថា៖ ខូចណាស់លួចមើលស្រីៗចូលបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាគឺកញ្ញា ស្រមោចខ្មៅ បានបញ្ចេញប្រតិកម្មជាមួយនឹងសាររិះគន់យ៉ាងចាស់ដៃចំពោះតៃកុងឡានក្រុមហ៊ុនកាប់ពីតូលម្នាក់។ សាររិះគន់នេះធ្វើឡើងបន្ទាប់ពីនាងបានចោទតែកុងឡាននោះថាបានលួចមើលស្រីៗ ចូលបន្ទប់ទឹកលើរថយន្តក្រុងនោះ។
​តារាស្រីរូបនេះពោលដោយកំហឹងលើថាតៃកុងម្នាក់ដែលនាងមិនស្គាល់ឈ្មោះបើកបររថយន្តក្រុងកាប់ពីតូលស្លាកលេខ3A-2049 ដែលនាងបានធ្វើដំណើរពីទីរួមខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ១៨ខែ មេសា ឆ្នាំ២០១៩កន្លងទៅ។ តារាស្រីរូបនេះបានត្មិះដៀលដោយចាត់ទុកថាជាមនុស្ស ប៉ុន្តែចរិកសត្វព្រោះតែបានលួចមើលស្រីៗចូលបន្ទប់ទឹក ប៉ុន្តែសំណាងដែលនាងមានការប្រុងប្រយ័ត្នទាន់ពេល។ តារាស្រីរូបនេះបញ្ជាក់ដែរថា នាងចង់និយាយតាំងពីនៅលើរថយន្តម្ល៉េះប៉ុន្តែដោយសារបារម្ភនឹងសុវត្ថិភាពទើបមិននិយាយា ។ ជាមួយគ្នានេះនាងក៏បានផ្តាំផ្ញើឲ្យអ្នកដំណើរជាពិសេសៗនារីៗមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពបែបនេះដែលអាចកើត ហើយនាងក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនរថយន្តក្រុងកាប់ពីតូលឲ្យធ្វើការណែនាំអប់រំសីលធម៌ចំពោះបុគ្គលដែលប្រព្រឹត្តិអំពើមិនសមរម្ភនេះផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print