សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ រួម​ទាំង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​វាយ​បង្ក្រាប​ក្រុម​ចោរ​ប្រដាប់​អាវុធ​

ចែករំលែក៖

​ភ្នំពេញ​៖​ ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ទស្សនទាន​សីលធម៌​សាសនា​ដើម្បី​សុខដុម​នី​យ​កម្ម​នៅ​កម្ពុជា​ ក្នុង​ទិវា​សកម្មភាព​សាសនា​ ដើម្បី​កុមារ​នៅ​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់​ រួម​ទាំង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​វាយ​បង្ក្រាប​ក្រុម​ចោរ​ប្រដាប់​អាវុធ​ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យ៉ាង​សាហាវ​នា​ពេល​ថ្មីៗ​កន្លង​មកនេះ​នៅ​ទូ​ទាំង​ប្រទេស​ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ព្រោះ​ក្រុម​នេះ​គឺជា​ក្រុម​ឧក្រិដ្ឋជន​គ្មាន​សាសនា​។​

​ទន្ទឹម​នឹង​នេះ​ សម្តេច​ក៏​បាន​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​សហការ​ និង​រាយការណ៍​ជូន​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​អំពើ​ប្លន់​ប្រដាប់​អាវុធ​ និង​ក្រុម​ជនពាល​ឃោរឃៅ​ទាំងនោះ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ជា​ច្រើន​សារ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ធ្វើការ​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​បំផុត​ចំពោះ​ការ​លើកលែងទោស​ឱ្យ​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​ ដើម្បី​ចៀសវាង​ការ​លើកលែងទោស​អោយ​ក្រុម​ចោរ​ដែល​មានមុខ​ដដែលៗ​ ដែល​ចេញ​មក​បង្ក​អំពើ​ចោរកម្ម​ និង​ អសន្តិសុខ​ដល់​សង្គម​ជាតិ​ ៕

1

2

...

3e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print