រថយន្ត​កែច្នៃ​ដឹក​ទឹកកក​បុក​ម៉ូតូ​ស្គុបពី បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់​ម្នាក់

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗនៅ​នឹងកន្លែង​កើតហេតុ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសាររថយន្ដ​កែច្នៃដឹកទឹកកកមួយគ្រឿង បានបើកបុកម៉ូតូស្កុបពី ។

២

កាលពីវេលាម៉ោង​៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ​ភូមិ​សាលា​ដែន ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកែច្នៃដឹកទឹកកកមួយគ្រឿង បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ។ លុះមកដល់​ចំណុចកើតហេតុ រថយន្ដខាងលើនេះបានបើកបត់ចូលកន្លែងរោងចក្រទឹកកក ក៏ជ្រុលទៅបុកម៉ូតូមួយ​គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហមលាយស ពាក់ស្លាកលេខបន្ទាយមានជ័យ 1B-1G18861 ជិះគ្នា​២នាក់ បណ្ដាលឲ្យអ្នកជិះខាងក្រោយស្លាប់ភ្លាមនៅនឹងកន្លែង និងអ្នកបើកបររងរបួសធ្ងន់ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ដទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី​ដើម្បី​សាកសួរ រី​ឯ​ម៉ូតូ និង​រថយន្ត​កែច្នៃ​ដឹក​ទឹកកក​ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​ដែរ។ ចំណែកសាកសពត្រូវសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print