ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ មក​ពី​ភូមិ​១​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​នាំ​គ្នា​តវ៉ា​ជុំវិញ​ការ​ដក​ប្រធាន​ភូមិ​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ មក​ពី​ភូមិ​១​ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា​ នៅ​ម៉ោងជាង​២​រសៀល​ ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ បាន​លើកគ្នា​មក​តវ៉ា​នៅ​សាលាសង្កាត់​ដើម្បី​សួរនាំ​ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​ ខណ្ឌ​ បាន​ដក​ប្រធាន​ភូមិ​១​ដោយ​មិនដឹង​មូលហេតុ​ កាលពី​ពេល​ថ្មីៗ​នេះ​។​

​ប្រភព​ពី​អ្នក​ស្និទ្ធ​នឹង​ប្រធាន​ភូមិ​ដែល​ត្រូវ​ដក​តំណែង​ឈ្មោះ​ជេ​ត​ ស៊ុប​ព្រី​ បានឱ្យ​ដឹង​ថា​ លោក​ស៊ុប​ព្រី​ មិនដឹង​ខ្លួន​ថា​ គាត់​មាន​កំហុស​អ្វី​ទេ​ ហើយ​ប្រជាពលរដ្ឋ​ដែល​គ្រោង​លើកគ្នា​ទៅ​សួរនាំ​នៅ​សាលាសង្កាត់​ជ្រោយចង្វា​នេះ​ បាន​ផ្តិត​មេដៃ​គាំទ្រ​លោក​មេ​ភូមិ​១​ ដោយ​ពួក​គាត់​កោតសរសើរ​ និង​គោរព​ស្រឡាញ់​លោក​មេ​ភូមិ​ ទើប​ចង់ទៅ​សួរនាំ​រកហេតុ​ផល​ ហេតុ​អ្វី​បានជា​ដក​គាត់​ ៕​

image2 (1)

image4 (1)

image3 (1)

...

ដោយ៖ ជ្រោយ​ពេជ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print