ខេត្តបន្ទាយមានជ័យ រងគ្រោះធម្មជាតិបណ្តាលឱ្យស្លាប់ និងរងរបួសមនុស្ស៤នាក់ខូចខាតផ្ទះ២២១ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ​ស្រុកក្រុងចំនួន៨ក្នុងខេត្តបន្ទាយមានជ័យបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនិងភ្លៀងផ្គររន្ទះបណ្តាលឱ្យមនុស្សស្លាប់និងរបួស៤នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ស្លាប់ដោយរន្ទះបាញ់២នាក់និងរងរបួសដោយផ្ទះរំលំត្រូវចំនួន២នាក់ខូចខាតផ្ទះ២២១ខ្នងខូចខាតរោងម៉ាស៊ីនកិនស្រូវ២ខ្នង,ឃ្លាំង១ខ្នង និងសាលាឆទាន១ខ្នង ក្នុងហេតុការណ៍ខ្យល់កន្រ្តាក់បក់បោកយ៉ាងខ្លាំងកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
​បើយោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា ស្រុកក្រុងទាំង៨ដែលរងគ្រោះដោយខ្យល់កន្រ្តាក់នោះរួមមានៈ១,ស្រុកអូរជ្រៅ ខូចខាតផ្ទះ២៣ខ្នងក្នុងនោះដួលរលំ៤ខ្នងរបើកដំបូល១៩ខ្នង រងបួសមនុស្ស១នាក់ និងរន្ទះបាញ់ស្លាប់២នាក់ខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាត្រឡប់ពីដាក់លូផ្លូវរបស់សហគមន៍ ក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ២,ស្រុកភ្នំស្រុក ខូចខាតផ្ទះ៥១ខ្នង ក្នុងនោះដួលរលំទាំងស្រុង១ខ្នង របើកដំបូលផ្ទះ៤៨ខ្នង សាលាឆទាន១ខ្នង រោងម៉ាស៊ីនកិនស្រូវ១ខ្នង ៣,ស្រុកព្រះនេត្រព្រះ ខូចខាតផ្ទះ៣៤ខ្នងក្នុងនោះដួលរលំ៥ខ្នង របើកដំបូល២៨ខ្នង និងរោងម៉ាស៊ីនកិនស្រូវ១ខ្នង ៤,ស្រុកមង្គលបូរី ខូចខាតផ្ទះ៤៥ខ្នង ក្នុងនោះដួលរលំ៣ខ្នង របើកដំបូល៤១ខ្នង និងខូចខាតឃ្លាំង១ខ្នង ៥,ស្រុកស្វាយចេក ខូចខាតផ្ទះ២០ខ្នង ក្នុងនោះដួលរលំ២ខ្នង របើកដំបូល១៨ខ្នង ៦,ស្រុកថ្មពួកខូចខាតផ្ទះ៤៣ខ្នង ក្នុងនោះដួលរលំ៦ខ្នងរបើកដំបូល៣៧ខ្នងរងរបួសមនុស្ស១នាក់ ៧,ក្រុងសិរីសោភ័ណ ខូចខាតផ្ទះ១ខ្នង របើកដំបូល និង៨,ក្រុងប៉ោយប៉ែត ខូចខាតផ្ទះ៤ខ្នងដួលរលំទាំងស្រុង
​ខណៈដែលខេត្តបន្ទាយមានជ័យបាននិងរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់បណ្តាលឱ្យមនុស្សស្លាប់និងរងបួសនិងរងការខូចខាតផ្ទះប្រជាពលរដ្ឋខាងលើគ្រាដែលក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងអំពីការព្យាករណ៍អាកាសធាតឃើញថាកម្ពុជានិងរងឥទ្ធិពលព្យុះទីហ្វុងកំរិត១មានឈ្មោះ តឹម ប៊ិន ព្យុះនេះបានធ្វើដំណើរមកដល់ឆ្នេរសប្រទេសវៀតណាមនៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ រួចធ្វើដំណើរមកកាន់ឆ្នេរតំបន់ដីសណ្តរទន្លេមេគង្គប្រទេសវៀតណាម។កម្ពុជានិងទទួលរងនូវឥទ្ធិពលព្យុះ តឹមប៊ិន  បង្កឱ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនិងភ្លៀងខ្លាំង នៅលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ ព្រមទាំងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរជាពិសេសបងប្អូនប្រជានេសាទនៅលើផ្ទៃសមុទ្រ។
​សូមរំលឹកថា ខេត្តបន្ទាយមានជ័យចាប់តាំងពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនោះមកត្រូវគេមើលឃើញថាបានរង
គ្រោះដោយខ្យល់កន្រ្តាក់ជាបន្តបន្ទាប់បណ្តាលឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋរាប់រយខ្នង ខូចខាតសាលារៀន វត្តអារាមមួយចំនួននិងអាយុជីវិតប្រជាពលរដ្ឋផងដែរ។ក្រោយហេតុការណ៍ខ្យល់កន្រ្តាក់ដែលបានកើតឡើងនោះហើយគេសង្កេតឃើញ អាជ្ញាធរដែនដី និងសមត្ថកិច្ចទាំង៣ប្រភេទ ក៏បានចេញជួយអន្តរាគមន៍ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយជួយរុះរើនិងកសាងជួសជុលផ្ទះជូនដល់ពួកគាត់ និងមិនតែប៉ុណ្ណោះក៏មានការជួយឧត្តបត្ថម្ភស័ង្កសី និងសម្ភារៈមួយចំនួនផងដែរ៕សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print