មនុស្សប្រុស-ស្រី២នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅស្រុកបារាយណ៏

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ និងខូចខាត ម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត កាលពីថ្ងៃអាទិត្យ ៣កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩វេលាម៉ោង២១និង៣០នាទី លើកំណាត់ផ្លូវជាតិ លេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៩-១១០ ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

 សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រឹមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CY.4814(ទិសដៅពីត្បូងទៅជេីង)បេីកបរដោយឈ្មោះ មឿន មុយ ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៏-សន្ទុក)(ពាក់មួកសុវត្ថិភាព) (មុខរបរកសិករ)។

 រថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ផ្លាកលេខកំពង់ចាម3A.4910 សណ្តោងសឺមីរ៉ឺម៉ក ផ្លាកលេខកំពង់ចាម 4A.0230 (ដឹកស្រូវ)(ទិសដៅជេីងទៅត្បូង)បើកបរដោយឈ្មោះ ឡុន សុភ័ក្រ ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិទួលសាលាឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំ(គេចខ្លួនបាត់)(មុខរបរបេីកបររថយន្ត)។ អ្នករួមដំណើរឈ្មោះ អេង សុខរ័ត្ន ភេទស្រីអាយុ ១៩ឆ្នាំ (ប្រពន្ធអ្នកបើកបររថយន្ត)(របួសធ្ងន់)។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរទាំងពីរ បើកបរមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូល ជនរងទៅគ្រោះមន្ទីពេទ្យ និងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាង ម៉ូតូ០១ គ្រឿង យករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបារាយណ៏ ចំណែករថយន្តនៅកន្លែងកេីតហេតុ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print