ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួន ដោយយកខ្សែភ្លើងចងកទៅនឹងធ្នឹមផ្ទះ ដោយតួចចិត្តនឹងប្រពន្ធរត់ចោលខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា បុរសដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ វុន សុរឿន ភេទ ប្រុសអាយុ៣៦ ឆ្នាំរស់នៅភូមិ ឃុំ ខាងលើ ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះមានទឹកមុខស្រង៉ូតស្រង៉ាត់ ខុសពីធម្មតា បន្ទាប់ពីប្រពន្ធទៅចោលបាត់ទៅ លុះព្រឹកឡើងគេមិនឃើញបុរសនេះបើកទ្វារដូចរាល់ដងនោះទេ រហូតដល់ម៉ោង១២ ដោយមានកាសង្ស័យគេអ្នកភូមិនៅមើលឃើបុរសនេះបានស្លាប់ដោយចងកបាត់ទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ច អោយជួយមកពិនិត្យសាកសព ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោលសល្យវិច្ច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា បុរសរូបនេះពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។ និង បានប្រគល់សាកសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ចន្ថា