ភ្ជង់ប្លន់អ្នករត់ម៉ូតូកង់បី ប៉ះចំភ្ជាប់ប្រព័ន្ធជីហ្វរ័អែហ្វសមត្ថកិច្ចវាយខ្នោះភ្លាម

ចែករំលែក៖

ភ្នំពេញ៖ជនសង្ស័យចំនួ ន២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកទូរស័ព្ទដៃ២គ្រឿងនឹងកាបូបលុយពីអននករត់ម៉ូតញកង់បីត្រូវបានមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់បានមកវិញនឹងបញ្ចូនទៅខ័ណ្ឌ៧មករាដើម្បីសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ នឹង៣៥នាទីយប់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវបេតុងនៅចំណុចក្រោយបុរីកីឡាស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនសង្ស័យដែលចាប់បានទី១មានឈ្មោះជួងសុជាតិភេទប្រុសអាយុ27ឆ្នាំស្នាក់នៅបុរីកីឡាអាគារFជាន់ទី៣មានមុខរបររើសអេតចាយ(ជាអ្នកធ្វើសកម្មភាពភ្ជង់ប្លន់)
នឹងទី២ឈ្មោះអុឹងឡាយហុងភេអប្រុសអាយុ20ឆ្នាំស្នាក់នៅភូមិ៥សង្កាត់វាលវង់ខ័ណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះសែមលាង ហេងភេទប្រុសអាយុ18ឆ្នាំបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូកង់បីឥណ្ឌាចេញមកពីម្តុំបឹងសាឡាងរួចមកដល់ចំណុចមុខវិទ្យាល័យសន្ធរមុខក៏លេចមុខជនសង្ស័យ២នាក់បានប្រើល្បិចធ្វើជាហៅម៉ូតូរបស់គាត់រួចអោយដឹកទៅបុរីកីឡាដែលជាចំណុចកើតហេតុខាងលើលុះពេលដែលរូបគាត់ជាជនរងគ្រោះដឹកទៅដល់ស្រាប់តែម្នាក់មានឈ្មោះជួងសុជាតិបានប្រើកូនកាំបិត យកមកភ្ជង់នឹងម្នាក់ទៀតមានឈ្មោះអុឹងហុងឡាយបាន យកទូរស័ព្ទដៃចំនួន២គ្រឿងមួយគ្រឿងម៉ាកiPhone 7 Plusនឹងមួយគ្រឿងទៀតម៉ាកសាំសុងS7រួមនឹង លុយ ១០មុីន៥ពាន់រៀលយកទៅបាត់ដោយសុវត្ថិភាពប្រហែលជាបានជិត២ម៉ោងក្រោយមកក៏ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងរួចហើយក៏បានជិះត្រឡប់មកផ្ទះវិញរួចបើកទូរស័ព្ទដៃមួយគ្រឿងដើម្បីឆែកតាមប្រព័ន្ធអាយខ្លូចក៏លោតសញ្ញាប្រាប់ថាជនសង្ស័យកំពុងតែនៅលើផ្លូវ២២១ផ្ទះសំណាក់ហេងហ៊ួតសង្កាត់ផ្សារដេប៉ូ៣ខណ្ឌ ទួលគោកក៏សហការគ្នាជាមួយសមត្ថកិច្ចខណ្ឌ៧ មករាបានចុះទៅទីតាំងលាក់ខ្លួននៅបន្ទប់លេខ២០១ក៏ឃាត់បានតែម្តងទៅរួមនឹងឆែកឆេរបន្ទប់មួយទៀតលេខ១០១ក៏ឃាត់ខ្លួនបានអ្នកប្រើប្រាស់ថ្នាំញ្ញៀនចំនួន3នាក់ក្នុងនោះមានប្រុសម្នាក់នឹងស្រី២នាក់យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំ។

ក្រោយពីធ្វើការសួរនាំរួចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់អ្នករត់កង់បីពិតប្រាកថមែនទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនយមមកសួរនាំ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print