ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបា នកើតឡើង បន្ទាប់ពីប្រទះឃេីញនិស្សិតស្រី ម្នាក់ធ្វេីអត្តឃាតដោយចងកសម្លា ប់ខ្លួនក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ជិតនិងសាលារៀនប៊ែលធី ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ខែមេ សា ឆ្នាំ២០១៩ ។
និស្សិតស្រីរងគ្រោះខាងលើ មានឈ្មោះ ខន ស្រីលិន ភេទស្រី អាយុ២៣ឆ្នាំ មុនរបរជានិស្សិតនិងជាអ្នកគិតលុ យហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកេីតហេតុខាងលេី មានស្រុកកំណេីតនៅឯស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ ចបានឲ្យដឹងថា មុនពេលកេីតហេតុម្តាយនារីរងគ្រោះ បានខលទៅនាង តែមិនចូលបន្ទាប់មកក៏ឲ្យប្អូនប្ រុសទៅមេីលកន្លែងធ្វេីការតែមិនឃេី ញទេីបទៅរកមេីលនៅបន្ទប់ជួលតែជាប់ សោរខាងក្រៅ។
ប្រភពព័ត៌មានបានបន្តថា ក្រោយមកក៏ហៅម្ចាស់ផ្ទះឲ្យយកកូ នសោរមកចាក់មេីល ទេីបប្រទះឃេីញនារីរងគ្រោះចងកសម្ លាប់ជាប់និងចម្រឹងបង្អូនបាត់ទៅ ហេីយ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពនារីរងគ្រោះមានសភាពស្អុយទៅហេី យ ដោយមិនដឹងថាសម្លាប់ខ្លួនតាងពីពេ លណាមកនោះទេ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំ នងជំនាញខាងកោសល្យវិឆ័យ តែមិនមានការបញ្ជាក់ថាសពស្លាប់ដោ យចងកមែនមិនមែននោះទេ។
ប្រជាពលរដ្ឋបានចំងល់ថា គ្រាន់តែសពចងកសោះហេតុអីបានជាកម្ លាំងសមត្ថកិច្ចលាក់បាំងមិនឲ្យអ្ នកសារពត៌មានថតយករូបភាពរឺក៏ជា ករណីផ្សេង ដោយនៅលេីសពមានឈាមទៀតផង សូម្បីតែសពក៏នាំគ្នាសែងរត់ចូ លរថយន្តដឹកសពបេីករត់ទៅបាត់៕ដោយ៖ ភារ៉ា ដង្កោ