ផ្អើលស្បែកជើងថ្លៃ ឱក សុគន្ធកញ្ញា ពាក់ភ្លាមចេញលក់ម៉ូតចម្លងភ្លែតពេញផ្សារOnline នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ មុននេះប៉ុន្មានថ្ងៃមានការចាប់អារម្មណ៍លើស្បែកជើងម៉ាកសញ្ញាល្បីល្បាញពេញសាកលលោក ម៉ាក GUCCI ដែល ឱក សុគន្ធកញ្ញា ពាក់ទៅដើរកម្សាន្តនៅលើកោះមួយនោះ មានតម្លៃដល់ទៅ ១ ៤៧៥ ដុល្លារអាមេរិក ។ ក្រោយភ្ញាក់ផ្អើលសម្រាប់អ្នកនិយមសង្គមស៊ីវីល័យនោះមិនបានប៉ុន្មានផង ស្រាប់តែលេចចេញម៉ូតចម្លងលក់ព្រាតពេញបណ្តាញសង្គម ពិសេសបណ្តាញអ្នកលក់ទំនិញអនឡាញ(Online)បាត់ទៅហើយ។

២ថ្ងៃមុននេះមានការលើកឡើងអំពីរឿងរ៉ាវស្បែកជើងតារាល្បីនៅកម្ពុជាពាក់គឺកញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាងគង់ ចាន់ស្រីមុំពាក់ដើរកម្សាន្តនៅក្រៅប្រទេសថាជាស្នែកជើងមានតម្លៃថ្លៃមិនធម្មតាលើទីផ្សារលក់ទំនិញគុណភាពខ្ពស់ និងម៉ាកសញ្ញាល្បីល្បាញនោះ។ស្រាប់តែពេលនេះគេបានឃើញមានការលក់ស្បែកជើងម៉ូត្រស្រដៀងគ្នានេះពេញបណ្តាញសង្គមពិសេសអ្នកលក់ទំនិញតាមអនឡាញ។

ទោះជាយ៉ាងណាមិនទាន់មានការលក់ផ្ទាល់នៅកម្ពុជានឡើយ ខណៈដែលអ្នកលក់ដាក់ឲ្យមានការបញ្ជាទិញស្នែកជើងនេះ៥ថ្ងៃមុនការដឹកមកដល់។ ប្រភពពីអ្នកលក់បញ្ជាក់ថាម៉ូតស្បែកជើងដែលកំពុងពេញនិយមនេះជាម៉ូតចម្លងពីស្លាកសញ្ញាដ៏ល្បីរបស់ GUCCI ។ ប្រភពបន្តថាទោះជាម៉ូតចម្លងក្តីក៏វាមានតម្លៃមិនក្រោម៥០ដុល្លារអាមេរិកក្នុងមួយគូនោះដែរ។ មានការបញ្ជាក់ដែរថាទំនិញនេះនឹងមកដល់ក្នុងរយៈពេល៥ថ្ងៃខាងមុខ នឹងចរាចរណ៍ពេញទីផ្សារ ខណៈដែលប្រភពម៉ូតចម្លងនេះត្រូវបានគេដឹងថាបញ្ជាទិញពីប្រទេសចិន រួមទាំងម៉ូតស្រដៀង គ្នាមួយចំនួនទៀតផងដែរ។ អ្នកលក់រូបនេះបញ្ជាក់ដែរថា មានអ្នកបញ្ជាទិញជាបណ្តើរៗហើយពីអ្នកនិយមប្រើប្រាស់សម្ភារៈនិយម បើទោះបីជាស្បែកជើងនេះជារបស់ចម្លងក្តី។

ក្រៅពីការសរសើរភ្ញាក់ផ្អើលរឿងតម្លៃស្បែកជើងតារាល្បីថ្លៃកប់ពពកក៏មានការរិះគន់ខ្លះៗពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដែរ ខណៈដែលមានទាំងការចាប់អារម្មណ៍ និងមានទាំងអ្នកលើកឡើងថាជារឿងធម្មតាប៉ុណ្ណោះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print