ក្រុមហ៊ុនហួវាយបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ជាក្រុមហ៊ុនឯកជន ផ្តាល់នៅបច្ចេកវិទ្យា ទូរគមនាគមន៍ ធំបំផុត របស់ចិន ។ ក្រុមហ៊ុននេះ មានឯកទេស ផ្គត់ផ្គង សម្ភារៈ 5G ដ៏ខំខាន់នៅលើ ទីផ្សាបណ្តាប្រទេសលោកខាងលិច ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែកន្លងមកក្រុមហ៊ុននេះត្រូវបាន បណ្តាប្រទេស លោកខាងលិច បោះបង់ តាមសំណើររបស់អាមេរិក ដោយបញ្ចាក់ថា បានធ្វើចារកិច្ចឲ្យរដ្ឋាភិបាលចិន។
នេះពេលនេះបណ្តាប្រទេសអឺរ៉ុប បានសម្រេចងាក់ទៅប្រើប្រាស់ សេវា5G របស់ក្រុមហ៊ុនហួវាយឡើងវិញ ក្រោយរកមិនឃើញ ថាក្រុមហ៊ុននេះ មិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិននោះឡើយ។
សារព័ត៌មាន Daily Telegraph កាលពីថ្ងៃទី២៣ខែមេសាបានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបើកភ្លើងខៀវ ឲ្យក្រុមហ៊ុន Huawei របស់ចិន ជួយសាងសង់ បណ្តាញសេវា 5G ។
តាមសារព័ត៌មានខាងលើ បើទោះបីអាមេរិក និងមន្ត្រីមួយចំនួនបានព្រមាន ពីផលប៉ះពាល់ដល់សន្តិសុខជាតិ ។ នៅពេលនេះក្រុមប្រឹក្សាសន្តិសុខជាតិ និងនាយករដ្ឋមន្ត្រី បានឯកភាពឲ្យក្រុមហ៊ុន Huawei បង្កើតបណ្តាញ 5G ។ ការសម្រេចខាងលើ មិនទទួលបានការគាំទ្រពីរដ្ឋមន្ត្រីការពារជាតិ លោក Gavin Williamson រដ្ឋមន្ត្រីក្រសួង មហាផ្ទៃលោក Sajid Javid និង រដ្ឋមន្ត្រី ក្រសួងការបរទេស Jereym Hunt ។
កាលពីសប្តាហ៍កនង្លមក ក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤០ ដើម្បីបង្កើត ទូរគមនាគមន៍ 5G ។ ពេលថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏បានអបអរសាទរដែល ដល់សហគមន៍អឺរ៉ុបអនុញ្ញាត្តិឲ្យបង្កើតបណ្តាញ 5G ។ ក្រៅពីនេះ អឺរ៉ុបនឹងចូលរួម បង្កើតសេវា5Gឲ្យទទួលបានជោគជ័យ។
ក្រុមហ៊ុនHuawei បានឆ្លងកាត់ដំណាក់កាលលំបាក់បំផុត ក្រោយពេលដែល កម្លាំងប៉ូលិសកាណាដា បានចាប់ខ្លួនអគ្គនាយក ហិរញ្ញវត្ថុ លោកស្រី Meng Wanzhou ដោយចោទប្រកាន់ថាបានបំពាន់ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការវាយប្រហារទៅលើក្រុមហ៊ុន ហួវាយរបស់អាមេរិក នាពេលកន្លងមក មិនខុសអ្វីពីការជួយឃោសនាឲ្យក្រុមហ៊ុននេះកាន់តែល្បីល្បាញ និងទទួលបានអតិថជនកាន់តែច្រើន និងជឿទុកចិត្ត ក្រោយរកមិនឃើញ ថាក្រុមហ៊ុនមានពាក់ព័ន្ធនិងចារកិច្ចឲ្យរដ្ឋាភិបាលចិន ៕