ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់នៅគ្រាដែលឪពុកម្ដាយរវល់ការងារ ។
 ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃពុធ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកុមារីរងជនគ្រោះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
 លោក អនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ អុី ចាន់ទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឪពុកឈ្មោះ ចាន់ សម្បត្តិ ហៅលន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ គាំ ពៅអាយុ ៤៨ឆ្នាំ ជនជាតិខ្នែរ មាន​បងប្អូនប្រុសស្រីចំនួន ០៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។ ចំណុចក្មេងរងគ្រោះឈ្មោះ វ លល អាយុ ៧ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ នូ សាវិន អាយុ ៣៦ឆ្នាំ ជន​ជាតិខ្មែរ ម្ដាយឈ្មោះ ចាន់ រ៉េត អាយុ ៣៩ឆ្នាំ ជនជាតិខ្នែរ មានបងប្អូនប្រុសស្រីចំនួន ០៥នាក់ ក្នុងបន្ទុកគ្រួសារ ។
 លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹង​ពីស្រ្តីជាម្ដាយកុមារីរងគ្រោះ ក្រោយបែកធ្លាយខណៈឃើញកូនស្រីមានសភាពស្លេកស្លាំងខុសប្រក្ដី ពេលចាប់កូនស្រីសួរនាំក៍លេចធ្លាយព័ត៌មាននេះតែម្ដង ហើយហេតុការណ៍នេះបានកើតឡើងតាំងពីព្រឹកថ្ងៃទី២៣មក​ម្លេះ នៅគ្រាដែលឪពុកម្ដាយកុមារីរងគ្រោះ រវល់មិននៅផ្ទះ(ធ្វើការឲ្យក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥) គួរបញ្ជាក់ផងដែរឪពុកជនសង្ស័យ និងម្ដាយកុមារីរងគ្រោះបងប្អូនបង្កើតនឹងគ្នា ហើយផ្ទះចម្ងាយពីគ្នាប្រមាណជាង ១០០ម៉ែត្រប៉ុណ្ណោះ។
 លោក នាយប៉ុស្ដិ៍បន្តទៀតថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈខាងលើ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត  ចំណែកកុមារីរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសលវិច័យ្យ ៕ បុឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print