សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដឹកនាំប្រជុំ​ ត្រៀមរៀបចំខួបទី១៥៦ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃពុធ ៥រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ​ មេសា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំប្រជុំគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំខួបទី១៥៦ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅ​ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមប្រធានបទ«ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross»។

សូមជម្រាបថា​ ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា និងអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហ​ ព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា​ដោយ​ មានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print