ឡេីងលេីដំបូលផ្ទះបង្វិលអង្គតែនទូរទស្សន៍គាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ឡេីងទៅលេីដំបូលផ្ទះដេីម្បីបង្វិលអង្គតែនទូរទស្សន៍ព្រោះមេីលមិនច្បាស់ស្រាប់តែមិនឃេីញចុះមកវិញកូនចៅឡេីងទៅមេីលប្រទះឃេីញស្លាប់បាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យឹម សុវណ្ណ អាយុ ៥៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូន៤នាក់ក្នុងនោះមានស្រី២នាក់។

ប្រភពពីកូនប្រសាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ៣ថ្ងៃ មុនជនរងគ្រោះគាត់បានទិញទូរសទស្សន៍មួយគ្រឿងមកដោយសារមេីលមិនសូវច្បាស់នៅវេលាកេីតហេតុរូបគាត់ក៏បានឡេីងទៅបង្វិលអង់តែនលើដំបូលសំយាបក្បឿង ខណ:ឡើងប្រហែលជាកន្លះម៉ោងក្រោយ ចៅៗមិនឃើញលោកតាចុះមក ក៏ឡើងតាមកាំជណ្ដើរ ទៅមើល ស្រាប់តែឃើញលោកតាបិទភ្នែក ហៅមិនភ្ញាក់ស្មានថា តាសម្រាន្តលក់ រួចចុះមកមើលទូរទស្សន៍វិញ។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រពន្ធរបស់គាត់ ហៅឲ្យហូនបាយ តែរកគាត់មិនឃើញ រួចចៅក៏បា្រប់យាយថាតាសម្រាន្ត លើដំបូលផ្ទះ បន្ទាប់មកយាយមិនជឿ ក៏ឲ្យកូនប្រសាស្រីទៅហៅម្ដង ស្រាប់តែឃើញឪពុកដេកស្លាប់លើសំយាបផ្ទះ ទើបផ្អើលឆោឡោគាស់ក្ដារហោជាងបន្ថែម ដើម្បីយកសពចុះមកក្រោម។

ភ្លាមៗនោះដោយក្រុមគ្រួសារមិនអស់ចិត្ត ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ក្បែរផ្ទះដើម្បីព្យាបាលតែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏ដឹកសពតាមរថយន្តមកផ្ទះវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែង រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print