ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីស៊េីបអង្កេតដឹងថា នៅចំណុចភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំមានករណីជួញដូរ រក្សាទុក និងប្រេី ប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសួងបានចុះកិច្ចប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ។
នគរបាលអោយដឹងថា ក្រោយការឃាត់ខ្លួននិង សាកសួរជនសង្ស័យទាំង៣នាក់ ០១.ឈ្មោះ គល់ ម៉េងហ័រ ភេទប្រុស ១៨ ឆ្នាំនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ២.ឈ្មោះភាព វល័ក្ខ ភេទប្រុសអាយុ២៩ ឆ្នាំនៅភូមិ៣.១០ សង្កាត់ សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និង៣. ឈ្មោះ យ៉ន ឃុនទ្រី ភេទ ប្រុស អាយុ៣០ ឆ្នាំនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
នគរបាលបន្តថា កិច្ចប្រតិបត្តការណ៍នេះធ្វើឡើងនៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ នៅចំណុចភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងនោះកម្លៃងដកហូតម្សៅក្រាមពណ៍សសង្ស័យថាជាថ្នាំញៀនចំនួន១០កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅអធិការដ្ធាននរបាលក្រុងសួងដើម្បីសាកសួរ នឹងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនិតិវិធី៕ ដោយ ៖ វណ្ណៈ