លោក សាំង ស៊ិន ចៅសង្កាត់គោករកា ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖លោកចៅសង្កាត់គោករការងរបួសធ្ងន់ធ្ងខណៈបើករថយន្តចេញពីប្រជុំគោលបំណងត្រឡប់ទៅផ្ទះ ជាអកុសលពេលត្រឡប់មកដល់ចំណុចមុខរណ្តៅដីតាកៅក៏បានជួបគ្រោះថ្នាក់បុកគ្នាពេញទំហឹងជាមួយរថយន្តដឹកដីបណ្តាលឲ្យត្រូវរងរបួសធ្ងន់ដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្តោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃ ទី២៤ខែមេសាឆ្នាំ២០១៩ត្រង់ចំណុចមុខការដ្ឋានរណ្តៅដីឧកញ៉ាញឹកផនហៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិកប់ស្រូវតូចសង្កាត់គោករកាខណ្ឌព្រែកព្នៅ ភ្នំពេញ។

ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានអោយដឹងថាឈ្មោះ សាំង ស៊ិន ភេទប្រុស អាយុ៥៧ឆ្នាំជាចៅសង្កាត់ គោករការស្នាក់នៅភូមិច្រេស សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរបួសធ្ងន់ ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ជិះរថយន្តមួយគ្រឿងម៉ាកHILANDERពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y-2249ចំណែករថយន្តដឹកដីម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខPP-2236ចង្កូតស្តាំអ្នកបើកបររត់គេចខ្លួនបាត់។

តាមសាក្សីបានអោយដឹងថានៅមុនពេលកើតហេតុ​គេឃើញលោកចៅសង្កាត់បានជិះរថយន្តខាងលើមកពីប្រជុំនៅសាលាខណ្ឌព្រែកព្នៅគោលបំណងត្រឡប់ទៅផ្ទះនៅពេលធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុក៍បានបុករថយន្តដឹកដីមួយគ្រឿងខាងលើបើកឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹង។

តាមព័ត៌មានអោយដឹងថានៅក្នុងគ្រោះរថយន្តចៅសង្កាត់បុកចំកន្ទុយរថយន្តដឹកដីពេញទំហឹងបណ្តាលអោយរថយន្តនោះរួញស្រុញមុខជាប់នឹងរថយន្តដឹកដីហើយអូសជាប់មកចិញ្ចើមផ្លូវខាងឆ្វេងដៃទើបរថយន្តដីឈប់ហើយអ្នកបើកបរបានគេចខ្លួនបាត់បាត់ស្រមោលតែម្តង។

ក្រោយទទួលបានព័ត៍មានដ៏រន្ធត់នេះភ្លាមលោកសុខ សម្បត្តិនិងមន្ត្រីសាលាខណ្ឌទាំងអស់បាននាំគ្នាទៅសួសុខទុក្ខលោកចៅសង្កាត់ដល់មន្ទីរពេទ្យដោយស្ថានជម្ងឺធ្ងន់ធ្ងរពេកក៏សម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាមជាបន្ត។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបាននគរបាលចុះមកស្ទួចទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយ ៕​ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print