ឃាត់ខ្លួនបុរសម្នាក់​ បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ជនល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំចំនួន២ដងប៉ុន្តែសម្រេចតែម្តងក្រោយមកត្រូវម្តាយក្មេងស្រីដឹងដាក់ពាក្យបណ្តឹងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកអោយធ្វើការឃាត់ខ្លួនយកទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៥៥នាទីយប់ថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ៧៥នៅចំណុចផ្ទះលេខ៤៧E០z ស្ថិតនៅក្នុងភូមិ៩សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យមានឈ្មោះ ថន វិចិត្រ ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំមានមុខរបរលក់ទាអាំងស្នាក់នៅបន្ទប់​ជួលជួលផ្ទះលេខ47E០zស្ថិតនៅក្នុងភូមិ៩សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានអោយដឹងថាមុនពេលកើតហេតុជនល្មើសជនសង្ស័យរងគ្រោះតែងតែទៅជួយលក់នំបុ័ងជាមួយម្តាយរាល់ថ្ងៃនៅជិតគ្នាជាមួយជនល្មើសនៅម្តុំទួលសង្កែខណៈកាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០១៩នៅវេលាម៉ោង៩យប់ជនល្មើសបានដឹកក្មេងស្រីរងគ្រោះដើរលេងរួចក៏ជិះទៅបន្ទប់ជួលខ្លួនហើយចាប់ក្មេងស្រីរងគ្រោះដោះអាវដោះខោប៉ុន្តែជនរងគ្រោះមិនព្រមក៏ស្រែកហើយយកខោ អាវមកស្លៀកពាក់ឲ្យវិញលុះដល់ថ្ងៃទី២១ជនល្មើសដឹកក្មេងស្រីរងគ្រោះទៅបន្ទប់ខ្លួនម្តងទៀតរួចធ្វើសកម្មភាពចាប់រំលោភបានសម្រេចមួយដងហើយក៏ម្តាយក្មេងស្រីរងគ្រោះគាត់ដឹងក៏ទៅដាក់​ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះទទួលពាក្យបណ្តឹងដោយមានបញ្ជាពីអធិនគរបាលខ័ណ្ឌដូនពេញបញ្ជាផ្ទាល់អោយចុះ ទៅធ្វើការស្រាវជ្រាវវេកមុខចាប់ជនសង្ស័យបានភ្លាមៗនៅចំណុចកើតហេតុខាងលើយកមកសួរនាំក្រោយ មកក៏ជនល្មើសក៏បានឆ្លើយសារភាពប្រាប់ដោយផ្ទាល់មាត់ថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតមែន​ ។

ក្រោយពេលកើតហេតុជនល្មើសត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់​​​ ៕ ធឿន ព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print