បច្ចុប្បន្នវិស័យ អចលនទ្រព្យ កើនឡើងគ្រប់ទិសទីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី ។ ជាមួយគ្នានោះតម្រូវការកម្មករសំណងក៏បានកើនឡើងខ្ពស់ផងដែរ។ ប៉ុន្តែសុវត្ថភាពការងានៅមានគំរិតនៅឡើយ។
ពេលថ្មីៗនេះ កម្មករសាងសង់ចិន១១នាក់ស្លាប់ដោយដាច់ខ្សែជណ្តើរយន្ត នៅភាគខាងជើងប្រទេសចិន ។ក្រៅពីនាក់ស្លាប់នៅមានអ្នករងរបួសធ្ងន់ពីរនាក់ទាន់ ។ ប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយថា កម្មករ១១នាក់បានស្លាប់ និង២នាក់ រងរបួសធ្ងន់ ក្រោយមានហេតុការណ៍ខ្សែយោងជណ្តើរយន្តបានដាច់ នៅទីតាំងសាងសង់សំណង់មួយកន្លែង នាភាគខាងជើងប្រទេសចិន ។
វិទ្យុសំឡេងចិន បានផ្សាយថា គ្រោះថ្នាក់មួយនេះ បានកើតឡើង នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅខេត្ត Hebei រដ្ឋធានី Hengshui ។ នេះគឺជាគ្រោះថ្នាក់ថ្មីចុងក្រោយបំផុត បានកើតឡើង នៅតាមទីតាំងសំណង់អគារ ក្នុងឆ្នាំ២០១៩នេះ នៅក្នុងប្រទេសចិន ។ គ្រោះថ្នាក់នេះ បានសម្លាប់កម្មករជាច្រើននាក់រួចមកហើយ។ ការអនុវត្តច្បាប់ស្តីអំពីប្រព័ន្ធសុវត្ថិភាពការងារ គឺនៅមានកម្រិតខ្ជីខ្ជា ដែលហេតុដូច្នេះនាំឲ្យកើតមានបញ្ហាគ្រោះថ្នាក់ជាញឹកញាប់។
គួររំឭកថា កាលពីខែមីនា ឆ្នាំ២០១៩ មនុស្ស៧៨នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីមួយកន្លែង នៅក្នុងទីក្រុង Yancheng ខេត្ត Jiangsu ។ ជំនាញសមត្ថកិច្ចបានរកឃើញមូលហេតុ បណ្តាលមកពីការរំលោភបំពានប្រព័ន្ធសុវត្ថិភាពការងារ។ វាក្លាយជាព្រឹត្តិការណ៍ដ៏អាក្រក់ជាងគេ ដែលបានកើតឡើង នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ៕