ខេត្តមណ្ឌលគិរី ៖ នៅវេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី២៦ ខែមេសា មណ្ឌលគិរី: ឆ្នាំ២០១៩ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកកែរសីមានៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចុងផ្លាស់បានធ្វើការតាមដានស៊ើបអង្កេត រហូតឈានដល់ប្រតិបត្តិការចាប់ឃាត់ខ្លួនមុខសញ្ញាចែកចាយ និងជួញដូរសារធាតុញៀនចំនួន ០៣នាក់ នៅចំណុចអូរខាងក្រោយផ្ទះរបស់ឈ្មោះ មាស ធំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនសង្ស័យទាំង០៣នាក់រួមមាន៖
១-ឈ្មោះ សាង វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិបីផ្សារ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោសាត់ បច្នុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
២-ឈ្មោះ សាំង សុធា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពុងដរ ឃុំតាកែ ស្រុកកោះធំ ខេត្តកណ្ដាល ស្នាក់នៅបណ្តោះអាសន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
៣-ឈ្មោះ យិន ចិន្តា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បចុប្បន្នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សម្ភារៈ និងវត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០៣គ្រឿង មាកទ្រីម ០១គ្រឿង ម៉ាកឆ្លាម ០១គ្រឿង ម៉ាកវេវ ០១គ្រឿង ទូរសព្ទ័ដៃ ០២គ្រឿង ប្រាក់ចំនួន ១លានរៀល ម្សៅក្រាមពណ៌ស សង្ស័យសាធាតុញៀនចំនួន ៥៦កញ្ចាប់តូច ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ដើម្បីចាត់ការតាម នីតិវិធី៕ ដោយស សម