ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុង​ចំណោម​២​ នាក់​ពាក់ព័ន្ធ​ឆបោក​យក​ដី​អ្នក​ដទៃ​លក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​កា​រិ​យា​ ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដ​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់​ពាក់ព័ន្ធ​ ធ្វើ​សកម្មភាព​ឆបោក​យក​ដី​របស់​អ្នក​ ដទៃ​លក់​រួច​យក​លុយ​ទៅ​ចែក​គ្នា​ ។​

IMG-20151214-WA0039

​ករណី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ នគរបាល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​កាលពី​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ឈ្មោះ​ ផែង​ កែវ​ ហៅ​ម៉ែ​ន​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ជាងសំណង់​ បច្ចុប្បន្ន​រស់នៅ​ ក្រុម​ទី​៦​ ភូមិ​៦​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ រីឯ​ជនសង្ស័យ​ម្នាក់​ ទៀត​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​ រស់នៅ​ភូមិ​កោះ​ប្រាក់​ ឃុំ​កោះ​ទន្ទឹម​ ស្រុក​កំពង់សៀម​ ខេត្ដកំពង់ចាម​ (​គេច​ ខ្លួន​)​ ។​

​នគរបាល​បញ្ជាក់​ថា​ ជនសង្ស័យ​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​នេះ​ធ្វើ​ ឡើង​តាម​បណ្ដឹង​របស់​ឈ្មោះ​ ឯម​ ដាំ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​នេសាទ​ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​៣៧​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​តាម​មន្ដ្រី​នគរបាល​ឱ្យ​ដឹង​ថា​ បើ​ យោង​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ឯម​ ដាំ​ ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​ កញ្ញា​ ឆ្នាំ​២០១៥​ មានឈ្មោះ​ គឹ​ម​ មន​ និង​ឈ្មោះ​ មាស​ ទិ​ត្យ​ បច្ចុប្បន្ន​រស់នៅ​ ក្រុម​៣៧​ ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ ខេត្ដ​ព្រះ​សីហ​នុ​ បាន​មក​ហៅ​ឱ្យ​ខ្លួន​(​ឯម​ ដាំ​)​ ទៅ​ទិញ​ដី​របស់​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ (​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​)​និង​ឈ្មោះ​ ផែង​ កែវ​ (​ជនសង្ស័យ​ដែល​ត្រូវ​បាន​ ចាប់ខ្លួន​)​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ គគីរ​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ ព្រះ​សីហ​នុ​ ដែល​មាន​ទំហំ​៥.៤០៣​ម៉ែត្រ​ កា​រ៉េ​ ដោយ​ម្ចាស់​ដី​លក់​ក្នុង​តម្លៃ​៦​ម៉ឺន​ ដុល្លារ​ ។​ ពេល​នោះ​រូប​គាត់​បាន​តថ្លៃ​ឱ្យ​ ចំនួន​២.៥០០០​ដុល្លារ​ បន្ទាប់​មក​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ផែង​កែវ​ បាន​ឯក​ ភាព​លក់​ក្នុង​តម្លៃ​ដែល​បាន​តថ្លៃ​នេះ​។​ ក្រោយមក​រូប​គាត់​និង​ឈ្មោះ​ គឹ​ម​ មន​ ,​ ឈ្មោះ​ មាស​ ទិ​ត្យ​ ព្រមទាំង​ឈ្មោះ​អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ ផែង​ កែវ​ បាន​នាំ​គ្នា​ ទៅ​កាន់​សាលាឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​ នប់​ ដើម្បី​ធ្វើ​កិច្ចសន្យា​កក់​ប្រាក់​ចំនួន​ ៧​ពាន់​ដុល្លារ​ ដោយនៅ​សល់​ចំនួន​ ១.៨០០០​ដុល្លារ​ទៀត​ ។​ ក្នុង​លក្ខខណ្ឌ​ ពេល​រត់ការ​ឯកសារ​ផ្ទេរសិទ្ធិ​លក់​ដី​រួច​ រាល់​និង​ប្រគល់​ប្រាក់​ផ្ដាច់​គ្រប់​ចំនួន​ដែល​ នៅ​សល់​១.៨០០០​ពាន់​ដុល្លារ​ទៀត​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឯម​ ដាំ​ បាន​បំភ្លឺ​ ទៀត​ថា​ រហូត​ដល់​ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​ ២០១៥​ គាត់​ក៏​ឃើញ​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ ផែង​ កែវ​ យក​ឯកសារ​ដែល​ រត់ការ​ផ្ទេរសិទ្ធិ​លក់​ដី​មក​ឱ្យ​រូប​គាត់​ មើល​ ។​ ពេល​នោះ​រូប​គាត់​បាន​ពិនិត្យ​ ឃើញ​មាន​ចុះហត្ថលេខា​ពី​មេ​ភូមិ​គគីរ​ ឈ្មោះ​ ហ៊ួ​ត​ សុខ​ជា​ និង​មេឃុំ​បិទ​ត្រាំ​ង​ ឈ្មោះ​ ព្រុំ​ កែម​ ព្រមទាំង​មាន​ចុះ​ហត្ថ​ លេខា​អភិបាលស្រុក​ព្រៃ​នប់​លោក​ អក​ សុង​ហ៊​ន​ ទៀត​ផង​ ។​ គ្រានោះ​រូប​គាត់​ក៏​ បាន​ប្រគល់​ប្រាក់​ចំនួន​១.៨០០០​ដុល្លារ​ ប​ន្ថៃ​ម​ទៀត​ទៅ​ឱ្យ​ជនសង្ស័យ​សរុប​ទាំង​ ២​លើក​ចំនួន​២.៥០០០​ដុល្លារ​ ។​ លុះ​ ដល់​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៥​ ទើប​ រូប​គាត់​ដឹង​ថា​ ដី​ដែល​ឈ្មោះ​ ផែង​ កែវ​ លក់​មក​ឱ្យ​នោះ​មាន​ម្ចាស់​ដី​គេ​គ្រប់គ្រង​ តាំងពី​ឆ្នាំ​២០០៧​ មក​ម្ល៉េះ​ ។​ ដូច្នេះ​ ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ ផែង​ កែវ​ គ្មាន​ដី​នៅ​កន្លែង​ទីតាំង​លក់​ឱ្យ​រូប​គាត់​ នេះ​ទេ​ ។​

​ចំណែក​ឈ្មោះ​ គឹ​ម​ មន​ ភេទ​ស្រី​ អាយុ​៥៧​ឆ្នាំ​ ជា​ជើង​សារបាន​បំភ្លឺ​ថា​ រូប​គាត់​មិន​បាន​ស្គាល់ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ ផែង​ កែវ​ ជា​ម្ចាស់​ដី​នោះ​ទេ​ ដោយសារ​ឈ្មោះ​ មាស​ ទិ​ត្យ​ ជា​អ្នករក​ ស៊ី​គក់​ជេរ​ដី​ជាមួយ​រូប​គាត់​បាន​ប្រាប់​ថា​ ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ និង​ឈ្មោះ​ ផែង​ កែវ​ មាន​ដី​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​គគីរ​ ឃុំ​ បិទ​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ គេ​រក​លក់​ ទើប​ រូប​គាត់​នាំ​ជន​រង​គ្រោះ​ឈ្មោះ​​ឯម​ ដាំ​ ទៅ​ មើល​ និង​ទិញ​ប៉ុណ្ណោះ​ ។​

​តាម​ចុង​បណ្ដឹង​ឈ្មោះ​ ផែង​ កែវ​ បាន​ ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ រូប​ គេ​ពិតជា​បាន​លក់​ដី​នៅ​ចំណុច​ភូមិ​គគីរ​ ឃុំ​បិត​ត្រាំ​ង​ ទៅ​ឱ្យឈ្មោះ​ ឯម​ ដាំ​ ដែល​ មាន​ទំហំ​បណ្ដោយ​៣៩​ម៉ែត្រ​ ទទឹង​៥០​ ម៉ែត្រ​ នៅ​ជាប់​ខាងក្រោយ​ដី​របស់​ឈ្មោះ​​ អ៊ឹ​ង​ វ៉ា​ន់​នី​ ដែល​ដី​នេះ​ជា​ដី​របស់​គាត់​ ទិញ​ពី​ឈ្មោះ​ សូ​ សុខ​ តាំងពី​ឆ្នាំ​២០០៨​ ។​ ចុង​បណ្ដឹង​រូប​នេះ​បាន​បន្ដ​ថា​ ដី​របស់​ គាត់​និង​ដី​របស់​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ បាន​ បូក​ធ្វើ​ប្លង់​បញ្ចូល​គ្នា​ដើម្បី​រត់ការ​អស់​ ប្រាក់​តិច​ ហើយ​ពេល​លក់​បាន​ខ្លួន​ទទួល​ ប្រាក់​បាន​១​ម៉ឺន​ដុល្លារ​ រីឯ​ឈ្មោះ​អ៊ឹ​ង​ វ៉ា​ន់​នី​ ទទួល​បាន​១.៥០០​ដុល្លារ​ ។​ នៅ​ ក្នុង​ចំនួន​លុយ​ដែល​លក់​បាន​នេះ​មួយ​ ចំណែក​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ បានឱ្យ​ប្រាក់​ ទៅ​ឈ្មោះ​ព្រុំ​ កែម​ មេឃុំ​បិទ​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ចំនួន​៣០០០​ដុល្លារ​ ដើម្បី​ យក​ទៅ​ចាត់ចែង​ដល់​មន្ដ្រី​ដែល​មាន​ចុះ​ ហត្ថលេខា​នៅ​ក្នុង​ឯកសារ​ ។​

​នគរបាល​បាន​បន្ថែម​ថា​ ផ្អែក​តាម​ ការ​ស្រាវជ្រាវ​ករណី​បណ្ដឹង​នេះ​សមត្ថ​ កិច្ច​សន្និដ្ឋាន​បាន​ថា​ ឈ្មោះ​ ផែង​ កែវ​ និង​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ គឺជា​ចារី​ក្នុង​បទ​ ឆបោក​ ហើយ​ឈ្មោះ​ ឯម​ ដាំ​ គឺជា​ជន​រង​ គ្រោះ​ ។​ ចំពោះ​ឈ្មោះ​ ហ៊ួ​ត​ សុខ​ជា​ មេ​ ភូមិ​គគីរ​ ,​ ឈ្មោះ​ព្រុំ​ សុខ​កែម​ មេ​ភូមិ​ បិទ​ត្រាំ​ង​ និង​ឈ្មោះ​ អក​ សុង​ហ៊​ន​ អភិ​ បាល​ស្រុក​ព្រៃ​នប់​ គឺជា​សហចារី​ក្នុង​បទ​ ឆបោក​ដោយសារ​ចុះហត្ថលេខា​លើ​កិច្ច​ សន្យា​ផ្ទេរសិទ្ធិ​លក់​ដី​ផ្ដាច់​ដើម្បី​បាន​ប្រាក់​ ពី​ឈ្មោះ​ ផែង​ កែវ​ និង​ឈ្មោះ​ អ៊ឹ​ង​ វ៉ា​ន់​នី​ ។​

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បាន​ បង្ហើប​ថា​ មេ​ភូមិ​គគីរ​ មេឃុំ​បិទ​ត្រាំ​ង​ និង​ចៅហ្វាយស្រុក​ព្រៃ​នប់​ អាច​និង​មាន​ ទោសទណ្ឌ​នៅ​ពេល​តុលាការ​បើក​សវន​ ការ​ទៅ​លើ​ជនសង្ស័យ​ដែល​ត្រូវ​បាន​ ចាប់ខ្លួន​ឈ្មោះ​ផែង​ កែវ​ ៕​

IMG-20151214-WA0041

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print