លោក​ យន្ដ​ មីន​ សម្ពោធ​ដាក់​ឱ្យ​ ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​ថ្មី​នៃ​ មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ ព្រះ​សីហ​នុ

ចែករំលែក៖

​លោក​ ប្រាក់​ ប្រាកដ​ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​អំពី​ការ​កសាង​សង់​អគារ​ថ្មី​នេះ​ ថា​ ការ​សាងសង់​គឺ​ក្រោម​គម្រោង​ឥណ​ ទាន​ថវិកា​របស់​រដ្ឋ​ជំពូក​២១(​គម្រោង​វិនិយោគ​ផ្ទាល់​)​ដែល​មាន​ក្រសួង​ឧស្សាហ​ កម្ម​និង​សិប្បកម្ម​ជា​ម្ចាស់​គម្រោង​ហើយ​ការ​អនុវត្ដ​សាងសង់​ដោយ​ក្រុមហ៊ុន​ សំណង់​បុរី​កម្មករ​តាម​រយៈ​កិច្ចសន្យា​លទ្ធកម្ម​ចាប់​ផ​ន​ដើម​សាងសង់​កាលពី​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ និង​បាន​បញ្ចប់​រួចរាល​ជា​ ស្ថាពរ​នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន​៩៨៤,៩២៥.០០០​រៀល​(​ប្រាំបួន​រយ​ប៉ែតសិប​បួន​លាន​ប្រាំបួន​រយ​ម្ភៃ​ប្រាំ​ពាន់​រៀល​គត់​)​ ។​

​សូម​បញ្ជាក់​ថា​ អគារ​រដ្ឋបាល​ថ្មី​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុ​ បាន​បំបែក​ចេញពី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ខេត្ដ​ព្រះ​សីហ​នុ​នា​ចុងឆ្នាំ​ ២០១៣​។​

​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​ សីហ​នុ​និង​លោក​ទេស​រដ្ឋមន្ដ្រី​ ចម​ ប្រសិទ្ធ​ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ដោយ​ ចាត់​ទុក​ថា​អគារ​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​អង្គភាព​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុស​ម្រេច​បាន​ សម្រាប់​បំពេញ​កិច្ច​ការងារ​របស់​មន្ដ្រី​ រាជការ​គ្រប់​ជាន់ថ្នាក់​របស់​អង្គភាព​ដើម្បី​ ឆ្លើយ​តប​ទៅ​និង​ការ​ប្រគល់​ភារកិច្ច​ការងារ​ ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ដ​យុ​ទ្ទ​សាស្ដ្រ​ ចតុកោណ​ដំណាក់កាល​ទី​៣​និង​កំណែទម្រង់​ ថ្មីៗ​ជា​ច្រើន​វិស័យ​ទៀត​ដើម្បី​បំពេញ​ តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ ផ្ដល់​ការ​ជឿ​ទុកចិត្ដ​និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ពី​អាណត្ដិ​មុនៗ​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​បន្ដ​ដឹកនាំ​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

លោក​ទេស​រដ្ឋមន្ដ្រី​ក៍បាន​ផ្ដាំផ្ញើ​មន្ដ្រី​គ្រប់​ផ្នែក​គ្រប់​ថា​ក់​ដឹកនាំ​មន្ដ្រីរាជការ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ដ​ព្រះ​សីហ​នុ​ទាំងអស់​សហការ​ជាមួយ​ផ្នែក​ពាក់​ព័ន​ឱ្យ​បាន​ល្អ​ហើយ​យកចិត្ដទុកដាក់​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​វិសាលភាព​ការងារ​គ្រប់​វិស័យ​ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ៕​

rse (1)

rse (3)

ដោយ៖ ឆ្លាម​ សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print