លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរ ឧស្សាហកម្មនិងសិប្បកម្មខេត្ដព្រះសីហនុ បានបញ្ជាក់អំពីការកសាងសង់អគារថ្មីនេះ ថា ការសាងសង់គឺក្រោមគម្រោងឥណ ទានថវិការបស់រដ្ឋជំពូក២១(គម្រោងវិនិយោគផ្ទាល់)ដែលមានក្រសួងឧស្សាហ កម្មនិងសិប្បកម្មជាម្ចាស់គម្រោងហើយការអនុវត្ដសាងសង់ដោយក្រុមហ៊ុន សំណង់បុរីកម្មករតាមរយៈកិច្ចសន្យាលទ្ធកម្មចាប់ផនដើមសាងសង់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ និងបានបញ្ចប់រួចរាលជា ស្ថាពរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ដោយចំណាយថវិកាសរុបចំនួន៩៨៤,៩២៥.០០០រៀល(ប្រាំបួនរយប៉ែតសិបបួនលានប្រាំបួនរយម្ភៃប្រាំពាន់រៀលគត់) ។
សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មីមន្ទីរ ឧស្សាហកម្មនិងសិប្បកម្មខេត្ដព្រះសីហនុ បានបំបែកចេញពីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ដព្រះសីហនុនាចុងឆ្នាំ ២០១៣។
លោក យន្ដ មីន អភិបាលខេត្ដព្រះ សីហនុនិងលោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍សំណេះសំណាលដោយ ចាត់ទុកថាអគារថ្មីនេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលអង្គភាពមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ដព្រះសីហនុសម្រេចបាន សម្រាប់បំពេញកិច្ចការងាររបស់មន្ដ្រី រាជការគ្រប់ជាន់ថ្នាក់របស់អង្គភាពដើម្បី ឆ្លើយតបទៅនិងការប្រគល់ភារកិច្ចការងារ ពីរាជរដ្ឋាភិបាលក្នុងការអនុវត្ដយុទ្ទសាស្ដ្រ ចតុកោណដំណាក់កាលទី៣និងកំណែទម្រង់ ថ្មីៗជាច្រើនវិស័យទៀតដើម្បីបំពេញ តម្រូវការរបស់ប្រជាពលរដ្ឋដែលបាន ផ្ដល់ការជឿទុកចិត្ដនិងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាពីអាណត្ដិមុនៗដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ដដឹកនាំរហូតដល់បច្ចុប្បន្ននេះ។
លោកទេសរដ្ឋមន្ដ្រីក៍បានផ្ដាំផ្ញើមន្ដ្រីគ្រប់ផ្នែកគ្រប់ថាក់ដឹកនាំមន្ដ្រីរាជការនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ដព្រះសីហនុទាំងអស់សហការជាមួយផ្នែកពាក់ព័នឱ្យបានល្អហើយយកចិត្ដទុកដាក់ដើម្បីពង្រឹងនិងពង្រីកនូវវិសាលភាពការងារគ្រប់វិស័យ ឱ្យមានប្រសិទ្ធិភាព ៕
ដោយ៖ ឆ្លាម សមុទ្រ