លោក ស្រី ម៉ាណា ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយសប្បុរសធម៏ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ១១០គ្រួសារ នៅស្រុកបារាយណ៏ កំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកស្រី ម៉ាណា ណាវី អ្នកតំណាង រាស្ដ្រមណ្ឌល ភ្នំពេញ បាននាំយកអំណោយសប្បុរសធម៏ ជាកញ្ចប់អាហារ ស្រាយបួស ចែកជូនបងប្អូនពលរដ្ឋខ្មែរឥស្លាម ក្នុងខែបួសរ៉ាម៉ាឌន ចំនួន១១០គ្រួសារ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៏ ខេត្ដកំពង់ធំ ។ ដោយមានការចូលសហការពីគណៈកម្មការអុីមាំ និង បង​ប្អូនៗយុវជនសម្ព័ន្ធមូស្លីមកម្ពុជា(CMYA) ខេត្ត កំពង់ធំ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអាទិត្យ៩រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ មេសា ឆ្នាំ២០១៩ នៅវិហារឥស្លាមភូមិត្រពាំងឈូក ។
អំណោយសប្បុរសធម៏ដែលនាំតកមកចែកជូនបងប្អូន ចំនួន ១១០គ្រួសារ ក្នុង មួយគ្រួសារ ទទួលបាន ទឹកដោះគោ២កំប៉ុង,ស្ករស៦៤១Kg,ទឹកក្រូច ១.៥លីត្រ ,ប្រេងឆា ១លីត្រ, អូវ៉ានទីន ដបធំ ១ដប ។
លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា៖ អំណោយដែលយកមកចែកជូនបងប្អូន នៅពេលនេះ ដោយបានសហការជួយ ឧបត្ថម្ភពី លោក សេន មុះស្តាហ្វា និង គ្រួសារ មកចែកជូនលោកយាយ លោកតា បងប្អូន មីងមា សំរាប់ខែបួសរ៉ាម៉ាឌន
ដែលនឹងខិតចូលមកដល់រយៈពេលដ៏ខ្លីខាងមុខនេះ សូមពីអល់ឡោះអោយក្មួយនិងក្រុមគ្រួសាររកសុីមានបាន អល់ឡោះផ្តល់រីហ្សាកីច្រើនៗទ្វេរដងទៀត  ហើយខ្ញុំក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនចាស់ជរា ចំនួន0៣នាក់ ៥00,000រៀល និងជូនថវិកាដល់ក្មួយៗ កុមារា កុមារីចំនួន២៥0នាក់ ស្មើ៥00,000 រៀល និង ថ្នាំឡេការពារកន្ទួលរមាស់ មួយកេះធំផងដែរ ។
លោកស្រី ម៉ាណា ណាវី បានបញ្ជាក់ថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគមន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជា បន្ត បន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោ បាយល្អ ល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ    ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print