ខេត្តកំពង់ធំ ៖ លោកស្រី ម៉ាណា ណាវី អ្នកតំណាង រាស្ដ្រមណ្ឌល ភ្នំពេញ បាននាំយកអំណោយសប្បុរសធម៏ ជាកញ្ចប់អាហារ ស្រាយបួស ចែកជូនបងប្អូនពលរដ្ឋខ្មែរឥស្លាម ក្នុងខែបួសរ៉ាម៉ាឌន ចំនួន១១០គ្រួសារ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៏ ខេត្ដកំពង់ធំ ។ ដោយមានការចូលសហការពីគណៈកម្មកា រអុីមាំ និង បងប្អូនៗយុវជនសម្ព័ន្ធមូស្លី មកម្ពុជា(CMYA) ខេត្ត កំពង់ធំ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអា ទិត្យ៩រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៨ មេសា ឆ្នាំ២០១៩ នៅវិហារឥស្លាមភូមិត្រពាំងឈូក ។
អំណោយសប្បុរសធម៏ដែលនាំតកមកចែ កជូនបងប្អូន ចំនួន ១១០គ្រួសារ ក្នុង មួយគ្រួសារ ទទួលបាន ទឹកដោះគោ២កំប៉ុង,ស្ករស៦៤១Kg,ទឹកក្រូច ១.៥លីត្រ ,ប្រេងឆា ១លីត្រ, អូវ៉ានទីន ដបធំ ១ដប ។
លោកស្រី ម៉ាណ ណាវី បានបញ្ជាក់ថា៖ អំណោយដែលយកមកចែកជូនបងប្អូន នៅពេលនេះ ដោយបានសហការជួយ ឧបត្ថម្ភពី លោក សេន មុះស្តាហ្វា និង គ្រួសារ មកចែកជូនលោកយាយ លោកតា បងប្អូន មីងមា សំរាប់ខែបួសរ៉ាម៉ាឌន
ដែលនឹងខិតចូលមកដល់រយៈពេលដ៏ខ្លី ខាងមុខនេះ សូមពីអល់ឡោះអោយក្មួយនិងក្រុមគ្ រួសាររកសុីមានបាន អល់ឡោះផ្តល់រីហ្សាកីច្រើនៗទ្វេ រដងទៀត ហើយខ្ញុំក៏បានឧបត្ថម្ភថវិកាផ្ ទាល់ខ្លួនជូនចាស់ជរា ចំនួន0៣នាក់ ៥00,000រៀល និងជូនថវិកាដល់ក្មួយៗ កុមារា កុមារីចំនួន២៥0នាក់ ស្មើ៥00,000 រៀល និង ថ្នាំឡេការពារកន្ទួលរមាស់ មួយកេះធំផងដែរ ។
លោកស្រី ម៉ាណា ណាវី បានបញ្ជាក់ថា៖ ដោយសារគោលនយោបា យសុខដុមបនីយកម្ម របស់រាជរដ្ឋាភិ បាល សហគមន៍អ៊ីស្លាម មាន ភាពកក់ កក្ដៅនិង រីកចម្រើនជា បន្ត បន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និ ងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រា ជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹ កនាំរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្ រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បានកំពុងរួមរស់រួ មសុខរួមទុក្ខ ក្រោមដំបូលសន្តិភា ពតែមួយ របស់ព្រះរាជាណាចក្រកម្ពុ ជា ដែលមានសាសនាព្រះពុទ្ធជាសាសនា របស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូ នសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួ លបាន នូវគោលនយោ បាយល្អ ល្អ ដើម្បីបំពេញ នឹងរាល់ តម្រូវការចាំបាច់ របស់សហគមន៍ខ្ មែរឥស្លាម ជាពិសេស ការបើកសិទ្ធិ ទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតា មគោល ជំនឿសាសនារបស់ខ្លួន ទំនៀ មទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និ ងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្ រសួងមន្ទីរនានាផងដែរ ៕ ដោយ៖ សំរិត