ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា មានអមដោយលោក កុល ប៊ុន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរបានចុះធ្វើសកម្មភាពត្រួតពិនិត្យទីតាំងលក់សម្ភារៈសំណង់គ្រប់ប្រភេទមួយកន្លែងយីហោ ផេង ហួរ ពាក់ព័ន្ធករណី មានការលក់ផលិតផលរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដទៃ ។
ករណីនេះបានធ្វើឡើងនៅចំណុចផ្ទះលេខ១២៥ផ្លូវ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ការធ្វើសកម្មភាពខាងលើរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករានាពេលនេះ បន្ទាប់ពីមានការប្តឹងស្នើសុំជួយអន្តរាគមន៍ពីក្រុមហ៊ុនថ្មកាត់ដែកដែលបានបញ្ជាក់ថា ក្រុមហ៊ុនយីហោ ផេង ហួរ ខាងលើនេះមានលក់ផលិតផលដែលសង្ស័យរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនខ្លួន ។
បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាបានចុះធ្វើសកម្មភាពត្រួតពិនិត្យទីតាំងលក់សម្ភារសំណង់គ្រប់ប្រភេទមួយកន្លែងយីហោ ផេង ហួរ ខាងលើនេះដែលពាក់ព័ន្ធករណីរំលោភទៅលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនដទៃដែលមានម៉ាកកងចក្រ ។ ដែលឆែកឆេរក្នុងឃ្លាំងទី១ រកឃើញថ្មកាត់ដែកចំនួន២៧កេះនិងក្នុងឃ្លាំងទី២រកឃើញថ្មកាត់ដែកចំនួន១៥សន្លឹនដែលកំពុងដាក់លក់។
សម្ភារៈដែលបានដកហូតមានថ្មកាត់ម៉ាកសញ្ញាកងចក្រដែលបានរកឃើញយើងសំរេចដកហូតជាបណ្ដោះអាសន្ន ៕
...
ដោយ៖ ស រស្មី