ក្រសួងធនធានទឹក ៖ កម្ពុជាកើនកំដៅខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយសារឥទ្ធិពលនៃ Global Warming

ចែករំលែក៖

ភ្នំពេញ  ៖  ក្រុមអ្នកព្យាករ នៃក្រសួងធនធានទឹក នៅថ្ងៃទី២៩មេសានេះ បានចេញសេចក្តីជូនដំណឹង​បញ្ជាក់​ថា ឥទ្ធិពលនៃ (Global Warming)  ធ្វើឲ្យកំដៅមានការកើនឡើងខុសសព្វមួយដង ក្នុងឆ្នាំ២០១៩​នេះ ពោលគឺខុសពីបណ្តាឆ្នាំមុនៗកន្លងមក ដោយកើនពី២,០០ទៅ២,២០អង្សាសេ  ។ ការកើនឡើងកំដៅរហូតមានកម្រិត​ខ្ពស់ ធ្វើឲ្យប៉ះទង្គិច រវាងម៉ាស់ត្រជាក់ និងក្តៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឲ្យអាកាសធាតុប្រែប្រួល ។

យោងតាមសេចក្តីជូនដំណឹងដែលបានព្យាករបង្ហាញថា តាមបណ្តាខេត្តមួយចំនួននឹងមានអាកាសធាតុប្រែប្រួលដូចខាងក្រោមនេះ ៖

-នៅថ្ងៃទី ២៩ ខែមេសា ៖ បណ្ដាខេត្ត ភាគពាយ័ព្យ ដូចជាខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យសៀមរាប ខេត្តបាត់ដំបង នឹងអាចមានភ្លៀងកក់ខែពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួន ។ រីឯនៅបណ្ដាលខេត្តដទៃទៀត មានភ្លៀងកក់ខែតិចតួច ។

-ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ៖ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀងតាកែវ កំពត ព្រះសីហនុ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញអាចមានភ្លៀងកក់ខែពីតិចទៅបង្គួរ ។ បន្ទាប់​ពីនោះដល់ថ្ងៃទី ៥ ខែឧសភា បណ្ដាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែ ក្នុងកម្រិតពីខ្សោយទៅមធ្យម ខណៈសីតុណ្ហភាពអតិបរមា ជាទូទៅមានពី ៣៥ ទៅ ៣៧អង្សាសេ ។ បន្តពីនោះសីតុណ្ហភាពនឹងបន្តកើនឡើង ដោយសីតុណ្ហភាពអតិបរមាអាចមានពី ៣៧ ទៅ ៤១អង្សាសេ ។

ក្រៅពីអាកាសធាតុបន្តកើនកំដៅ ក្រសួងធនធានទឹក និងឧតុនិយមក៏បានអំពាវនាវឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print