ឃាត់ខ្លួនជនជាតិចិនម្នាក់ ធ្វើសកម្មភាពប្លន់យកការបូបលុយ ពីម្ចាស់ប្ដូរប្រាក់

ចែករំលែក៖

ប៉ោយប៉ែត ៖  កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៥ និង ៣០នាទី  បានចុះប្រតិបត្តិការអន្តរាគមន៍ករណីលួចមានស្ថាទម្ងន់ទោស (ប្លន់)​​ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិចិន ឈ្មោះ. Li Shuai(លី ហ៎ឿ) ហៅ អាជេរ ភេទប្រុស អាយុ.៣២ឆ្នាំ. មានទីលំនៅបណ្តោះអាសន្នបន្ទប់លេខ០២៤សណ្ឋាគារលី ស្ថិតក្នុងភូមិក្បាលកោះ  សង្កាត់ប៉ោយប៉ែត.ក្រុងប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ ។

ជននេះបានធ្វើសកម្មភាព ចូលក្នុងតូបប្ដូរលុយ និងលក់ទំនិញ ក្នុងគោលបំណងប្លន់ ដោយមានដាក់កូនកាំបិតខ្លីក្នុងកាបូបស្ពាយត្រៀមរៀបចំជាស្រេច ហើយបន្លំធ្វើជាអ្នកប្ដូរប្រាក់ ពេលចូលទៅដល់ក្នុងតូបលក់ទំនិញ និងប្ដូរប្រាក់នោះ ជនសង្ស័យបានដកកាំបិតខ្លីភ្ជុងបំពង់ករប្លន់យកបានកាបូបដាក់ប្រាក់របស់​ជនរងគ្រោះឈ្មោះ រ៉ុម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ ដែលជាម្ចាស់តូបប្ដូរប្រាក់ នៅចំណុចផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចរត់គេចខ្លួនតែម្ដង ក្នុងឨកាសនោះ កម្លាំងអ.ហក្រុងបានចុះប្រតិបត្តិការដេញតាមប្រផាប់ចាប់ប្រផីង ដោយឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ​តែម្ដង.រួមនឹងវត្ថុតាងកាបូបស្ពាយពណ៌ឈាមជ្រូកចំនួន០១ក្នុងនោះមានប្រាក់ជាក់ស្តែងក្នុងកាបូបចំនួន៥០០០០B(ប្រាំមឺុនបាត ជាសំភារះជនរងគ្រោះ)និងវត្ថុតាងកូនកាំបិតចុងស្រួចចំនួន០១ដើម(មួយ)​ដើម​ ជាសំភារះវត្ថុតាងរបស់ជនសង្ស័យ(Li Shuai(លី ហ៎ឿ) ហៅ អាជេរ) ។

បច្ចុប្បន្ន:ជនសង្ស័យខាងលើនេះ កំពុងឃាត់ខ្លួននៅមូលដ្ឋាន អ.ហក្រុងដើម្បីសាកសួរតាមនិតិតវិធី ។ ចំណែកទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print