ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា៖ថៅកែខារ៉ាអូខេ ឡូ ហ្សិក០២ ដែលត្រូវបានភ្ញៀវប្តឹងដោយដើរចោទនិយាយពីភ្ញៀវយកលុយដុល្លារក្លែងក្លាយទៅចាយនៅកន្លែងរបស់ខ្លួននិងប្រមាថមើលងាយនោះ លោកនិងអោយជំនាញធ្វើលិខិតកោះអញ្ជើញអោយចូលមកការិយាល័យដើម្បីធ្វើការសាកសួរនៅពេលឆាប់ៗនេះ បន្ទាប់ពីធ្វើការសាកសួរសាក្សីដើមបណ្តឹងរួច។
ម្ចាស់ថៅកែឡូហ្សិក០២មានឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមរំលឹកថា៖ភោជនីយ៍ដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក០២ ដែលល្បីឈ្មោះបស់សម្លេងនៅក្រុងតាខ្មៅជាខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យបណ្តឹងប្តឹងថៅកែឡូហ្សិក០២ ពីបទ “បង្កាច់កេរ្តិ៍ “ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយបន្ថែមទៀត។
ភោជនីយ៍ដ្ឋាន ឡូ ហ្សិក ពី និងKTV ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងនាមដើមបណ្តឹងបានប្រាប់អង្គភាពដើមរុាំងអោយដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថា លោកបានដាក់ពាក្យបណ្តឹងថៅកែខារ៉ាអូខេ ឡូហ្សិក០២ ឈ្មោះម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ ពីបទ “បង្កាច់កេរ្តិ៍ “នៅការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា៖ នៅថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ខ្ញុំបាទឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់ នៅភោជនីយ៍ដ្ឋានឡូ ហ្សិក០២និងKTV ហើយ លុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ឈ្មោះ ម៉េត សុភា បាននិយាយប្រប់ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស អាយុ៣៩ឆ្នាំ ដែលមានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មុខរបរមេកា នៅភោជនីយ៍ឡូ ហ្សិក០២ បង្កាច់កេរ្តិ៍លើឈ្មោះ លី គឹមសូរ(មេសូរ)យកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយ៍ដ្ឋាន ឡូ ហ្សិក ០២ មិនតែប៉ុណ្ណោះថែមទាំងប្រមាថមើលងាយមកលើរូបខ្ញុំបាទថាមានលុយចាយហើយចារឹកដូចបាតផ្សារចឹង។
ពាក់ពន្ធ័និងបញ្ហារខាងលើនេះភ្នាក់ងារនគរវត្តបានទំនាក់ទំនងទៅលោកស្រី ម៉េត សុភា តែទូរសព្ឌ័តេទៅគ្មានអ្នកទទួល។
មជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយ៍ដ្ឋាន ឡូ ហ្សិក០២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ទីតាំងនោះបានបង្ករសម្លេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយ បោក កែវ បោកចាន ធ្វើអោយពួកគាត់មានការភិតភ័យ។ ពួកគាត់ក៍ស្នើរដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនោះផង៕ឆ ដា