ភ្នំពេញ ៖ កម្លាំងនគរបាលធ្វេីការឃាត់ខ្លួ នជនជាតិចិនម្នាក់យកទៅសាកសួរក្រោ យពីស្ពាយការបូបបង្កប់គ្រាប់បែ កកែឆ្នៃចូលទៅដាក់គម្រាមម្ចាស់ហា ងចិន លក់គុជ ហឺហឺ ដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក្នុងគោលបំណងគម្រាមម្ចាស់ហាង ដើម្បីស្វែងរកបក្ខពួករបស់គេម្នា ក់ទៀតដែលធ្លាប់ចេញចូលទីនោះ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានកម្លាំងសមត្ថកិច្ ចខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យសមត្ថកិច្ចចាប់ខ្លួនខា ងលើឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។
តាមប្រជាពលរដ្ឋ ម្ចាស់ហាងចិន បានឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៩ ជនជនសង្ស័យជិះម៉ូតូកង់បីឥណ្ឌា មានស្ពាយកាបូបផង ចូលទៅក្នុងហាងចិនខាងលើ សាកសួររកបក្ខពួករស់គេម្នាក់ ឈ្មោះ តឹង ជាជនជាតិចិន តែត្រូវបានម្ចាស់ផ្ទះប្រាប់ថាមិ នឃើញ ព្រោះឈ្មោះ តឹង ជាជនជាតិចិ គ្រាន់តែជា ម៉ូយ ភ្ញៀវ ធ្លាប់ចេញចូលទិញទំនិញនៅហាងខាងលើ ពេលនេះមិនឃើញ តែជនសង្ស័យមិនជឿ ចោទប្រកាន់ម្ចាស់ហាងចិន លាក់ ឃុតឃិតគ្នា ត្រូវបាន ជនសង្ស័យ ទាញយក វត្ថុម្យ៉ាង ជាគ្រាប់បែកច្នៃមានភ្ជាប់និឡិកា មួយ មកដាក់ក្នុងផ្ទះ គម្រាមម្ចាស់ហាង ដើម្បីឲ្យម្ចាស់ហាងហៅឈ្មោះ តឹង ជាគូរជម្លោះរបស់គេមក ។
ក្រោយពីជនសង្ស័យ ដាក់វត្ថុមយ៉ាង សង្ស័យគ្រាប់បែកច្នៃ គម្រាមម្ចាស់ហាង លក់គុជ ហឺហឺ ម្ចាស់ផ្ទះ ពលរដ្ឋក្បែរខាង ភ័យស្លន់ស្លោ សមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចុះទៅប្រើវិធីសាសត្រលួងលោម ឲ្យជនសង្ស័យ ដោះបំបែកវត្ថុទាំងនោះចេញពីគ្នា ហើយចាប់ខ្លួនជនសង្ស័យបានតែម្ តងបនាំទៅសាកសួរ និងបន្តពិនិត្យ លើវត្ថុសង្ស័យទាំងនោះ ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យ វត្ថុសង្ស័យជាគ្រាប់បែកច្នៃ នៅប៉ុស្តិ៍ចោមចៅ១ ក្រោមវត្តមាន កម្លាំងអាជ្ញាធរសុីម៉ាក កម្លាំងជំនាញ ស្នងការក្រុង កម្លាំងកងអន្តរាគមន៍ ខណ្ឌពោធិសែនជ័យ អាវុធហត្ថ និងកម្លាំងផ្សេងៗទៀតដល់ពិនិត្ យជាក់ស្តែង ដុំរុំខ្ចប់ ទាំង៥ ខាងក្នុងសុទ្ធតែដីខ្សាច់ ពុំមាន ជាតិរំសេវអ្វីឡើយ និងនាឡិការោទ៍មួយ ។
តាមការសាកសួរ ជនសង្ស័យ គ្រាន់តែ យកវត្ថុទាំងនោះ ដីខ្សាច់ច្រកថង់ រុំជិត បន្លំធ្វើជាគ្រាប់បែកច្នៃ យកមកគម្រាមម្ចាស់ហាង ដើម្បីហៅ ឈ្មោះ តឹង ជាជនជាតិចិន ហើយជាគូរជម្លោះរបស់គេមក ។
តែទោះជាយ៉ាងណាក្តី ក្រោយពីពិនិត្យ វត្ថុដែលគេសង្ស័យទាំងនោះហើយ មិនមែនជាគ្រាប់ផ្ទះុ ជាតិរំសេវអ្វីក៏ដោយ ករណីខាងលើ ជនសង្ស័យគម្រាម បំភ័យ ម្ចាស់ហាង ពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួន បន្តតាមនីតិវិធី ៕សុខាសែនជ័យ