អាតិថជនធំទីពីរ របស់ក្រុមហ៊ុន ប៊ូអ៊ីងបានងាក់ទៅទិញយន្តហោះដឹកអ្នកដំណើររាប់សិបគ្រឿង ពីក្រុមហ៊ុន Airbus វិញដោយសារតែយន្តហោះដឹកអ្នកដំណើរ 737Max របស់ក្រុមហ៊ុនប៊ូអ៊ីង ជួបវិបញ្ហា បណ្តាលឲ្យគ្រោះថ្នាក់ផ្ទួនៗគ្នាសម្លាប់មនុស្សជាច្រើន ។
ក្រុមហ៊ុន FlyDubai របស់អារ៉ាបរួម(UAE)កំពុងតែត្រួតពិនិត្យ ទិញយន្តហោះ Airbus A320 ដើម្បីជំនួសយន្តហោះរបស់ប៊ូអ៊ីង 737 Max វិញ។ក្រុមហ៊ុនខាងលើអាចនឹងទិញយន្តហោះដល់ទៅ២៥០គ្រឿង របស់ក្រុមហ៊ុន Airbus ។
ក្រុមហ៊ុន FlyDubai បានបង្ខំចិត្តឲ្យផ្អាក់ហោះហើរនៅប្រភេទយន្តហោះ 737 Max ទាំងអស់ មាន ១៤គ្រឿង ក្រោយគ្រោះថ្នាក់ សម្លាប់មនុស្សជាច្រើន នៅប្រទេសអេធ្យូពី និង ប្រទេសឥណ្ឌូនេស៊ី។
ប៉ុន្តែពេលថ្មីៗនេះ ក្រោយពេល ក្រុមហ៊ុន បានផ្លាសប្តូរផ្នែកទន់របស់យន្តហោះឡើយវិញនោះ យន្តហោះប្រភេទ ៧៣៧ អាចនឹងបន្តហោះហើរជាថ្មីឡើងវិញ ។ក្រុមហ៊ុនយក្សផលិតយន្តហោះដែលស្ថិតក្រោមការពិនិត្យពិច័យក្រោយពីមានករណីធ្លាក់យន្តហោះដែលបានសម្លាប់អ្នកដំណើរនិងបុគ្គលិកលើយន្តហោះចំនួន៣៤៦នាក់និងបានផ្អាកដំណើរការយន្តហោះប្រភេទ MAX ទូទាំងពិភពលោកមកនោះបានយកឈ្នះការបោះឆ្នោតទំនុកចិត្តពីក្រុមវិនិយោគិនហើយស្របពេលជាមួយគ្នានោះថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវប្រឈមមុខនឹងការឆ្លើយសំណួរដ៏តឹងតែងជុំវិញការឌីហ្សាញយន្តហោះនិងកំហុសទាំងឡាយដែលអាចកើតមានពេលនាំយកយន្តហោះប្រភេទនេះចូលទៅកាន់ទីផ្សារ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានឱ្យដឹងកាលពីថ្ងៃច័ន្ទថា Boeing រំពឹងថារដ្ឋបាលសហព័ន្ធអាកាសចរណ៍ FAA នឹងធ្វើការហោះហើរសាកល្បងលើកម្មវិធីជួសជុលដែលក្រុមហ៊ុនបានបង្កើតឡើងសម្រាប់ប្រព័ន្ធហោះហើរលើយន្តហោះ 737 MAX នៅចុងសប្ដាហ៍ក្រោយនេះ។
នាយកប្រតិបត្តិលោក Dennis Muilenburgត្រូវបានគេចោទជាសំណួរនៅក្នុងសន្និសីទកាសែតថាតើលោកនឹងពិចារណាលាឈប់ពីតំណែងដែរឬយ៉ាងណា។លោកក៏បានឆ្លើយតបថា “យើងផ្ដោតទៅលើបញ្ហាសុវត្ថិភាពជាចម្បងហើយខ្ញុំអាចប្រាប់អ្នកថាគ្រោះថ្នាក់ទាំងនេះមានទម្ងន់ធ្ងន់ខ្លាំងណាស់ចំពោះយើងជាក្រុមហ៊ុន។ចេតនាដ៏ច្បាស់លាស់របស់ខ្ញុំគឺបន្តនាំមុខគេផ្នែកសុវត្ថិភាពគុណភាព និងសុចរិតភាព។”
បើតាមក្រុមហ៊ុនផលិតយន្តហោះមួយនេះបានរាយការណ៍កាលពីសប្ដាហ៍កន្លងទៅថាវិបត្តិមួយនេះបានបន្ថែមបន្ទុកប្រហែល១ពាន់លានដុល្លារសម្រាប់ការចំណាយនៅត្រីមាសទីមួយនេះ ៕