ជប៉ុនប្តេជ្ញា ការពារ ប្រជុំកោះដែលមានវិវាទជាមួយចិន

ចែករំលែក៖

ជប៉ុនបានបង្កើនសម្ថភាពការពារ ដែនសមុទ្រ ដែលមានវិវាទជាមួយចិន  ស្រប់ទៅតាម​ ការចង់បានរបស់នាយករដ្ឋមន្ត្រីជប៉ុន​ ស៊ីនហ្ស៊ូអាបេ បង្កើនកម្លាំងការពារកាន់តែរឹងមាំនិងមានប្រសិទ្ធិភាពបំផុត ។

រដ្ឋាភិបាលជប៉ុន​បានដាក់ប្រព័ន្ធមីស៊ីលការពារ ប្រឆាំងនាវាចម្បាំងនិងការពារដែនអាកាស ដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសជិតខាង ។

តាមគម្រោងប្រព័ន្ធមីស៊ីល ការពារខាងលើ របស់ជប៉ុននឹងត្រូវដាក់ពង្រាយនៅលើកោះ​ Miyakojima ​នៅខែមីនាឆ្នាំ​២០២០ ។​កាលពីដើមខែមេសាកន្លងមក ​រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​លោក​ Takeshi Iwaya  ហៅកោះ Miyakojima ជា ជួរមុខនៃប្រព័ន្ធការពារជប៉ុន។

ប្រព័ន្ធមីស៊ីល ការពារ​ខាងលើរបស់ជប៉ុន អាចបាញ់បានចម្ងាយ​១០០គីឡូម៉ែត្រ  ។ដោយឡែកមីស៊ីល​ Type -12 ​បាញ់បានចម្ងាយ ដល់ទៅ​៣០០គីឡូម៉ែត្រ អាចការពារប្រជុំកោះ​​Senkaku ​ ដែលកំពុងតែមានវិវាទជាមួយចិន ។

ពាក់ព័ន្ធនឹងប្រជុំកោះដែលមានវិវាទខាងលើ យន្តហោះទម្លាក់គ្រាប់ចិន បានហោះហើរយាមល្បាត​ដល់ទៅ​១០លើក​នៅតំបន់សមុទ្រ Miyako ​ កាលពីឆ្នាំ​២០១៨ ។

ក្រសួងការពារជាតិជប៉ុនបានប្រកាសថា​ កំពុងតែផលិតមីស៊ីល​ដែលអាចបាញ់បានចម្ងាយដល់ទៅ ១ពាន់កីឡូម៉ែត្រ​​​ដើម្បីការពារប្រជុំកោះ​នៅឆ្ងាយៗពីដីគោក​។

នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្ស៊ូអាបេ បានប្រកាសថា​គោលនយោបាយ​ការពារជាតិ របស់ប្រទេសនេះមិនមានការផ្លាសប្តូនោះឡើយ​ មិនតែប៉ុណ្ណោះ បានបង្កើតសកម្មភាពយាមល្បាតការពារ កាន់តែខ្លាំងជាមុនទៅទៀត ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print