ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប្រទេសដែលមានសន្តិសុខ សេវាកម្មរស់នៅបានយ៉ាងល្អបំផុត ក្នុងចំណោមប្រទេសជាច្រើននៅជុំវិញពិភពលោក ។ អូស្ត្រាលីក្លាយជាជម្រើស របស់មហាសេដ្ឋីនៅជុំវិញពិភពលោក មករស់នៅ និងវិនិយោគនៅក្នុងប្រទេសនេះ។
កត្តាមួយចំនួន ដែលប្រជាជនជាច្រើនសម្រេចចិត្តទៅរស់នៅប្រទេសអូស្ត្រាលី៖
យោងតាមស្ថិតិជាក់ស្តែង៩៩%នៃប្រជាជនក្នុងប្រទេសអូស្ត្រាលីគឺជាធនធានមនុស្សប្រកបដោយចំណេះដឹង។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទិសដៅអន្តោប្រវេសន៍សម្រាប់អ្នកជំនួញ អ្នកវិនិយោគទុន និងមហាសេដ្ឋី។
ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមទីក្រុងដែលគួរអោយចង់រស់នៅបំផុតក្នុងពិភពលោកគឺទីក្រុងមេលប៊ន (Melbourne)។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រព័ន្ធថែរក្សាសុខភាពល្អជាងគេបំផុត។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់ការចូលនិវត្តន៍ដ៏មានផាសុខភាព។
ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសល្អជាងគេបំផុតសម្រាប់មូលដ្ឋានសាជីវកម្ម។
នៅពេលនេះដែរ មានមហាសេដ្ឋីដល់ទៅ ១០៨នាក់ នៅជុំវិញពិភពលោក មានភៀសខ្លួន ទៅរស់នៅក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ២០១៨ កើនឡើង១៤ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៨ និងកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ២០១៣។
តាមតួលេខរបស់អង្គការ New World Wealth មានទីតាំងនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសថា អូស្ត្រាលី អាមេរិក និងកាណាដាគឺជា ប្រទេសដែល ក្រុមមហាសេដ្ឋីលំដាប់ពិភពលោកចង់ទៅរស់នៅ។
អូស្ត្រាលីឈរលំដាប់កំពូលតារាង និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ អ្នកមានភៀសខ្លួនទៅរស់នៅ ដោយអូស្ត្រាលីមិនបានយកពន្ធទៅលើ ទ្រព្យសម្បត្តិ ដែលទុកឲ្យកូន។ មិនតែប៉ុណ្ណោះ អូស្ត្រាលី មានទំនាក់ទំនងល្អជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ។មិនតែប៉ុណ្ណោះ អូស្ត្រាលីមានសេដ្ឋកិច្ចរឹងមាំ រក្សាកំណើនល្អរយៈពេល ២៧ឆ្នាំកន្លងមក។
កាលពីឆ្នាំ២០១៨ ចិន និងរុស្ស៊ីជាប្រទេសដែលមានចំនួនមហាសេដ្ឋីចំណាក់ស្រុកច្រើនជាងគេបំផុត ។ ចំណែកនៅអង់គ្លេសវិញបញ្ហា Brexit និងពន្ធដាទ្រព្យសម្បត្តិបានធ្វើឲ្យមហាសេដ្ឋីជាង ៣ពាន់នាក់បានចាកចេញពីអង់គ្លេសជាដើម៕
ដោយ៖ មែវ សាធី