ពលរដ្ឋខ្មែរឥស្លាម២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី ១និង២ខណ្ឌឬស្សីកែវ មកទទួលអំណោយសប្បុរស ធម៌ពីអ្នកតំណាងរាស្ដ្រភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ពលរដ្ឋខ្មែរឥស្លាម ចំនួន២០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះទី១និងទី២ ខណ្ឌឬស្សីកែវ មកទទួលអំណោយសប្បុរសធម៏ ពីលោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ ដើម្បីយក ដោះស្រាយជីវភាពសម្រាប់ដោះស្រាយអាហារស្រាយបួស នៅបួសរ៉ាឌន ។ អំណោយទាំងនោះមាន ជាកញ្ចាប់អាហារ ,តែ, ប្រេងឆា, ស្ករ,មី, ទឹកដោះគោ, និងថវិកា នៅក្នុងបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ជាអំណោយ ទាំងនេះបានការជួយឧបត្ថម្ភសប្បុរធម៏ពីមិត្តម៉ាឡេសុី ជាពិសេសក្រុមហ៊ុន VAN M .SOHAIMY។

ពិធីផ្ដល់អំណោយសប្បុរសធម៏នេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរឯកស័ក​ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ឧសភា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិហារធំគីឡូម៉ែត្រលេខ៩ ឬស្សីកែវ ។

លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ បានលើកឡើងថា៖ ដោយមើលឃើញពីតម្រូវការក្នុង ខែបួស រ៉ាម៉ាឌន របស់បងប្អូនខ្មែរឥស្លាម អ្នកមានលទ្ធភាព ត្រូវជូួយអ្នកមិនមានលទ្ធភាព ហើយក៏ដូចជាទុក្ខលំបាក របស់ប្រជាពលរដ្ឋ គឺសុទ្ធតែជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល កម្ពុជាដូចគ្នា ហេតុនេះហើយ ក្នុងនាមជាបេក្ខភាពតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភ្នំពេញ សូមចូលរួម ផ្ដល់ការយកចិត្ដទុកដាក់សុខទុក្ខ ក្នុងខែបួសរ៉ាម៉ាឌន ដោយនាំយកអំណោយសប្បុរសម៏ បន្ដិចបន្ដួច មកចែកជូនបងប្អូន ដើម្បីយកទៅដោះស្រាយជីវភាព បានមួយរយះតូច ។ ប៉ុន្តែជាធម្មតាបងប្អូនភាគច្រើនតែងតែត្រូវបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ សមាគមនានា បានចុះជួបសួរសុខទុក្ខ និងនាំយក អំណោយ សប្បុរស់ធម៏ ជាច្រើន ចូលរួមដោះស្រាយ ដើម្បីជួយសម្រួល នូវទុកលំបាក របស់បងប្អូននៅក្នុងគ្រួសារ បានមួយរយៈផងដែរ ។

លោកស្រី ម៉ាណា ណាវី បានបញ្ជាក់ថា៖ ដោយសារគោលនយោបាយសុខដុមបនីយកម្ម របស់រាជរដ្ឋាភិបាល សហគ មន៍អ៊ីស្លាម មាន ភាពកក់កក្ដៅនិង រីកចម្រើនជា បន្ត បន្ទាប់តាមគោលនយោបាយឈ្នះឈ្នះ និងភាពជោគជ័យដ៏ត្រចះត្រចង់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនា​បតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា ក៏មានបងប្អូនអ្នកកាន់ សាសនាអ៊ីស្លាម បានកំពុងរួមរស់រួមសុខរួមទុក្ខ ក្រោមដំបូលសន្តិភាពតែមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះ បងប្អូនសាសនិកអ៊ីស្លាមនៅកម្ពុជា ក៏ទទួលបាន នូវគោលនយោ បាយល្អ ល្អ ដើម្បីបំពេញ នឹងរាល់តម្រូវការចាំបាច់ របស់សហគមន៍ខ្មែរឥស្លាម ជាពិសេស ការបើកសិទ្ធិទូលំ ទូលាយ ឲ្យទទួលយកការប្រតិបត្តិតាមគោល ជំនឿសាសនារបស់ខ្លួន ទំនៀមទម្លាប់ប្រពៃណីមិនតែប៉ុណ្ណោះ និងការអនុញាត្តឲ្យ ទទួលបានការងារ ក្នុងជួររដ្ឋាភិបាល ដូចជារដ្ឋសភាព្រឹទ្ធសភានិងតាមអង្គភាពក្រសួងមន្ទីរនានាផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print