សព្វាវុធសល់ពីសម័យសង្គ្រាម  បន្សល់ទុកក្តីឈឺចាប់ដល់មនុស្សជាតិនាពេលបច្ចុប្បន្ន

ចែករំលែក៖

ប៉ោយប៉ែត ពិតជាអាសូរណាស់ព្រះអើយ!! ស្ត្រីម្នាក់រស់ក្នុងជីវភាពទីទ័លក្រ មានមុខរបរដាំបន្លែ និងប្រកប​របរបន្ថែមដើរជីក​យកត្រពាំងមកលក់ ប៉ុន្តែជាអកុសលបានដើរជាន់មីនប្រភេទមីនស្គូរ បណ្តាលឲ្យផ្ទុះរងរបួសដាច់ជើងម្ខាង ។

ហេតុការណ៍ដ៏សោកសង្រេងនេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភាឆ្នាំ២០១៩ម្សិលមិញនេះ  នៅត្រង់ចំណុចក្បែរវត្តតាម៉ាំង ឋិតក្នុងភូមិ តាម៉ាំងឃុំ គោករមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ។

ស្ត្រីរងគ្រោះឈ្មោះ ដុក ស្រីពៅ អាយុ ៣៣ ឆ្នាំ បានរងរបួសដាច់ជើងខាងស្តាំរស់នៅភូមិកើតហេតុ។

តាមការអះអាងពីអាជ្ញាធរ និងអ្នកស្គាល់ប្រវត្តិតំបន់នេះ ជាមីនដែលបានបន្សល់ទុកពីសម័យ សង្គ្រាម ។ មីននេះផ្ទុះនៅពេលស្រ្តីរងគ្រោះបានដើរចេញពីផ្ទះដើម្បីទៅរកជីកទំពាំងនៅខាងលិចអូរព្រំដែន ដែលមានចម្ងាយប្រហែល២០ម៉ែត្រ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុបានជាន់មីនស្គរ បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងស្ដាំ ហើយបានបង្កភ្ញាកផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងភូមិ ជួយអន្តរាគមន៍សង្គ្រោះបឋម មុនបញ្ជូនទៅកាន់មន្ទីរមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ៕ ដោយ ៖ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print