Update News ៖ ចុមអ្នកបាញ់បោះសេរីមិនមែនអ្នកតូចតាច ល្ងង់ខ្លៅឯណា…តាមពិតជនបង្ក​ជា​អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ មូលហេតុ​បាញ់​ដោយសារ​ស្រវឹង​ជោកជាំ​….សមតែគុក..?

ចែករំលែក៖

ភ្នំពេញ​៖ពេល​នេះ​ ជនបង្ក​ដែល​បាញ់​៥គ្រាប់​បណ្ដាល​បែក​កញ្ចក់​ឡាន​ ក្នុង​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ លោក​វរសេនីយ៍ទោ​ ដួង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS ។

អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ លោក​ ម៉ៅ​ សឿត​ ថ្លែង​ប្រាប់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ នគរបាលខណ្ឌ​ច្បារ​អំពៅ​ ​បានបញ្ជូន​សំណុំ​រឿង​និង​ជនបង្ក​ ទៅ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ដោយ​ឡែក​ ជនរងគ្រោះ​ ភូ​រិស្ស​ ស្តូរ៉ា់​ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ​ CPS​ ថ្លែង​ប្រាប់​ថា​ លោក​ពុំ​ដែល​ស្គាល់​ ឬ​ ធ្លាប់​មាន​ទំនាស់​ជាមួយ​ជនបង្ក​នោះទេ​ ។ ប៉ុន្តែ​នៅ​យប់​កេីត​ហេតុ​ គឺ​ ជនបង្ក​មាន​លក្ខណៈ​ស្រវឹង​ជោកជាំ​ ទេីប​ឈាន​ដល់​ការ​បាញ់​បំបែក​កញ្ចក់​ឡាន​របស់​លោក​ ។ ពេល​នេះ​ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ហើយ​ ដេីម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ទៅ​លេី​ជនបង្ក​រូប​នេះ​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ថ្លែង​ប្រាប់​ថា​ បន្ទាប់ពី​ហេតុការណ៍​បាញ់​ប្រហារ​កេីត​ឡើង​កាលពី​វេលា​ម៉ោង​០០៖៥៥នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៣៦៣កែង​ផ្លូវ​៦៤៨​ ភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ គឺ​ មាន​អន្តរាគមន៍​ជាច្រើន​ពី​មន្ត្រី​គ្រាក់ៗ​ឱ្យ​មាន​ការ​សម្របសម្រួល​គ្នា​ ។ ប៉ុន្តែ​ដោយសារ​ជនរងគ្រោះ​មិន​ព្រម​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ ឃាត់ខ្លួន​ជនបង្ក​តែម្តង​ ។

មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹម​ថា​ សមត្ថកិច្ច​នឹង​ចាត់​លេី​ជនបង្ក​តាម​ច្បាប់​ ព្រោះ​សកម្មភាព​របស់​ជនបង្ក​មាន​លក្ខណៈ​ព្រហេីន​និង​សាហាវ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print