(UPDATE)៖ ឃាត់ខ្លួនជនជាប់ពាក់ព័ន្ធសារធាតុញៀនតាមដីការសាលាដំបូងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ច មន្ដ្រីនគរបាលយុត្តិធម៌ នាំខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធនឹងសារធាតុញៀន តាមដីការបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្តពោធិ៍សាត់ ។

IMG_7658

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធសារធាតុញៀនខាងលើ ប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងសារធាតុញៀន ត្រូវបានឃាត់ខ្លួនឈ្មោះ សុខ យ៉ុន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំ (កន្លែងឃាត់ខ្លួន) ខាងលើ ។ លោកអធិការបន្ដថា ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងតាមដីការបង្គាប់ឱ្យនាំខ្លួនលេខ ១៦១៨ ពស.ព្រទ,១៥ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តពោធិ៍សាត់ ។ លោកបន្ដទៀតថា ជនសង្ស័យត្រូវបានឃាត់ខ្លួននិងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ។

គួររំលឹកថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បានឃាត់ខ្លួនមនុស្សប្រុសស្រី ៦នាក់ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងបន្ទប់សណ្ឋាគារភ្នំពេជ្រ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ រួមទាំងសារធាតុញៀន និងសម្ភារៈប្រើប្រាស់មួយចំនួនផងនោះ ។

ដូច្នេះក្រោយពីបានពិនិត្យ និងស៊ើបសួរនៅក្នុងសំណុំរឿងនេះ ក៏បានលេចចេញនូវតំរុយពិរុទ្ធភាព និងអត្ដសញ្ញាណជនសង្ស័យ ត្រូវបានឃាត់ខ្លួនខាងលើ ៕

ជនសង្ស័យត្រូវឃាត់ព្រឹកម៉ិញ

IMG_7678

IMG_7665

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print