កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌដូនពេញ ចុះឃាត់និងបញ្ជូនខ្លួនជនអនាថាចំនួន១៥

ចែករំលែក៖

ភ្នំពេញៈ រដ្ឋបាលខណ្ឌដូនពេញ ចាប់បញ្ជូនជនអនាថាចំនួន១៥នាក់ (ស្រីចំនួន៧នាក់) ដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។

ប្រតិបត្តិការ ដែលដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ តាមបញ្ជារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលជនអនាថាដែលគ្មានទីលំនៅច្បាស់លាស់ ស្នាក់អាស្រ័យនៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ នាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។

ជាលទ្ធផល រដ្ឋបាលខណ្ឌដូនពេញ បានប្រមូលជនអនាថាសរុបចំនួន១៥នាក់ ស្រីចំនួន៧នាក់ ក្នុងនោះមានកុមារចំនួន២នាក់ ស្រីម្នាក់ ហើយបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីអប់រំណែនាំ និងបង្ហាត់បង្រៀន ទៅតាមវិទ្យាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print